សម្រាប់ស្ត្រីភេទ គួរតែដឹងថា សារធាតុមួយចំនួននៅក្នុងតែបៃតងធ្វើឱ្យសារពាង្គកាយដុតបំផ្លាញថាមពលបានល្អ ជួយកាត់បន្ថយទម្ងន់ដោយគ្មានផលប៉ះពាល់ដល់ការរលោតនៃបេះដូង និងជួយកាត់បន្ថយស្ថានភាពចាស់ជរាផងដែរ ។ ក្រៅពីនេះ តែបៃតងថែមទាំងជាភេសជ្ជៈមានគុណប្រយោជន៍ជាឱសថព្យាបាលដ៏យូរលង់និងមានភាពលេចធ្លោបំផុត លុបលាងជាតិពុល ដែលបានទទួលពីអាហារ ថ្នាំ និងសារធាតុផ្សេងៗទៀតចេញពីសារពាង្គកាយ ធ្វើឱ្យសុខភាពរបស់ថ្លើមមានលក្ខណៈល្អប្រសើរ ៕
Tuesday, March 22, 2011
តែបៃតងជាឱសថ

Monday, March 21, 2011
រុក្ខជាតិឱសថខ្មែរ ១០ មុខ
អាចនិយាយបានថា ឱសថបុរាណទាំងនេះ មានគុណសម្បត្តិ មិនចាញ់ឱសថទំនើប ដែលផលិតតាម បច្ចេកវិជ្ជាសម័យថ្មី នោះទេ ព្រោះបើកាន់តែ ស្រាវជ្រាវ និង ពិសោធកាន់តែ ច្រើនប៉ុនណា គឺកាន់តែរកឃើញថា “រុក្ខជាតិឱសថ” ដែលមាន តាំង ពីបរមបុរាណ នៅក្នុងស្រុកយើងនេះ គឺជាថ្នាំពហុប្រយោជន៍ ប្រើសម្រាប់ព្យាបាលរោគ ជំនួយសុខភាព ថែមទាំងអាចប្រើដើម្បី បង្កើនសម្រស់បាន យ៉ាងល្អផងដែរ ។ ខាងក្រោមនេះ គឺជាបណ្តារុក្ខជាតិ ឱសថ ពេញនិយម របស់នារីៗ ដែលនរណាៗ ក៏ មិនហ៊ាន នឹងបដិសេធឡើយ
រមៀត
រមៀតអាចប្រើជំនួសថ្នាំ ដើម្បីសម្រាលអាការ ផ្សេងៗដូចជា ប្រើសម្រាប់ព្យាបាល អាការហើមពោះ ចុកសៀត អាហារមិនរំលាយ ប្រើសម្រាប់កាត់បន្ថយ អាស៊ីដ បណ្តេញខ្យល់ ព្យាបាលអាការចុកពោះ ព្យាបាលការតឹងសាច់ដុំ ធ្វើឱ្យការបណ្តឹង នៃ ពោះវៀនថយចុះ ប្រើធ្វើជាថ្នាំជួយ ឱ្យទទួលទានអាហារ បានច្រើន បណ្តេញទឹកលឿង និង ប្រើព្យាបាលអាការ ប្រចាំខែមិនប្រក្រតី ។ មានស្ត្រីខ្លះបាន យករមៀតមកខាត់ស្បែក ដើម្បីឱ្យមើលឃើញ លឿងម៉ដ្ឋខៃ ភ្លឺផ្លេកផងដែរ ។
ខ្ញី
ក្រៅពីប្រេងខ្ញី មានសារធាតុ ដែលបញ្ចោញ ប្រតិកម្មរំញោច ដល់ការច្របាច់ នៃក្រពះអាហារ និង ពោះវៀនហើយនោះ គេក៏និយមយកគល់ខ្ញី ប្រើជំនួសថ្នាំ ដើម្បីបណ្តេញខ្យល់ ព្យាបាលការហើមពោះ ចុកសៀត ចុកពោះ ហើយបើប្រើគល់ស្រស់ បុកពូតយកទឹក លាយជាមួយទឹកក្រូចឆ្មារ ថែមអំបិលតិចតួច ផឹកបំបាត់ក្អក និង ស្លេស្ម៍ ។ រីឯស្លឹកខ្ញីមានគុណសម្បត្តិ ព្យាបាលរោគគ្រាំ ព្យាបាលប្រមេះ ព្យាបាលនោមទាស់ និង ប្រើសម្រាប់សម្លាប់ព្រូន ។
រំដេង
គល់របស់រំដេង សម្បូរទៅដោយប្រេង ដែលមានឫទ្ធិទប់ទល់ និង រោគផ្សិតផ្សេងៗ រួមទាំងមានឫទ្ធិ ជួយបណ្តេញខ្យល់ និងទប់ស្កាត់មេរោគ បាក់តេរី ។ យកគល់រំដេង ប្រើជំនួសថ្នាំ បណ្តេញខ្យល់ ព្យាបាលជំងឺហើមពោះ សម្រាលការរមួលពោះ ចង់ក្អួត ប្រើសម្រាប់ព្យាបាល ជំងឺសើស្បែក ស្រែង ភ្លឺ ព្យាបាលខ្យល់ពិស ។ ក្រៅពីនេះក៏អាច ប្រើធ្វើជាគ្រឿងទេស ជួយបំបាត់ក្លិនឆ្អាប របស់សាច់សត្វ ផ្សេងៗបានទៀតផង ។
ស្លឹកគ្រៃ
ស្លឹកគ្រៃជួយបន្ថែម អំបិលខនិជ ដែលចាំបាច់សម្រាប់ រាងកាយ ជាច្រើនប្រភេទដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន E ។ រីឯដើមរបស់វាប្រើ សម្រាប់ព្យាបាល ជំងឺហើមពោះ ចុកសៀត បណ្តេញខ្យល់ ជួយឱ្យទទួលទាន អាហារបានល្អ ព្យាបាលការឈឺក្រពះ ព្យាបាលការរាករូស សម្រាលបញ្ហារដូវ មកមិនប្រក្រតី ។ អ្វីដែលសំខាន់នោះ គឺក្រៅពីប្រយោជន៍ដ៏ច្រើននេះ ស្លឹកគ្រៃក៏ជារុក្ខជាតិ ដែលងាយស្រួលដាំ និង រក្សាទុកបានយូរ ។
អង្កាញ់
ក្រៅពីយកទៅស្លហើយនោះ ស្លឹក និង ផ្ការបស់ដើមអង្កាញ់ មានគុណប្រយោជន៍ ជួយព្យាបាលជំងឺ សរសៃប្រសាទ ធ្វើឱ្យដេកលក់ស្រួល និង ប្រើព្យាបាលអង្កែ ជួយបញ្ចុះព្រូន ព្យាបាលការទល់លាមក ព្យាបាលជំងឺស្ពឹក សម្ពាធឈាមខ្ពស់ ។
ក្រូចសើច
ជារុក្ខជាតិ នៅក្នុងអម្បូរក្រូច ដែលមានឈ្មោះល្បីយូរ មកហើយ ដោយសម្បកស្រស់ និង ផ្លែស្ងួតរបស់ “ក្រូចសើច” មានគុណសម្បត្តិ ព្យាបាលការកើតខ្យល់ ងងឹតមុខ វិលមុខ ជំនួយបេះដូង បណ្តេញខ្យល់ និង ព្យាបាលបញ្ហារដូវ ។ រីឯផ្លែ របស់វា មានគុណសម្បត្តិ ជាថ្នាំបំបាត់ស្លេស្ម៍ ព្យាបាលក្អក ជួយលាងឈាម ។ ចំណែកឯស្លឹក ប្រើសម្រាប់ព្យាបាលក្អក ព្យាបាលគ្រាំក្នុង និងយកទៅធ្វើ ជាគ្រឿងផ្សំ សម្រាប់ធ្វើម្ហូប ដើម្បីបំបាត់ក្លិនឆ្អាប ។ ចំពោះស្ត្រីដែលមាន បញ្ហាសក់មិនខ្មៅក្រាស់ និងមាន អង្កែ គួរសាកល្បងយក ក្រូចសើចកក់សក់មើល៍ ព្រោះឃើញថា ប្រើបានផលតែម្តង ។
ម្រះព្រៅ
គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅ ដាំស្លបានហើយនោះ វាក៏អាចប្រើសម្រាប់ ជាប្រយោជន៍បាន ច្រើនមុខទៀត ដូចជាព្យាបាល អាការរមួលពោះ ក្អួត ចុកសៀត ហើមពោះ ព្យាបាលឫស ភ្លឺស្រែង ទប់ទល់មេរោគផ្សិត និង ធ្វើឱ្យស្ត្រីមាន ទឹកដោះក្រោយពី សម្រាលកូនរួច ។
ប្រទាលកន្ទុយក្រពើ
ផ្នែកដែលជាសារ៉ាយ នៃប្រទាលកន្ទុយក្រពើ អាចយកទៅប្រើសម្រាប់ ព្យាបាលរបួសរលាត់ស្បែក ភ្លើងឆេះ និង ដំបៅ ដោយសាររលាកទឹកក្តៅ យកទៅលាបដើម្បីការពារ និង ព្យាបាលអាការឆេះស្បែក ដោយសារកម្តៅថ្ងៃ រួមទាំងប្រើសម្រាប់ ព្យាបាលដំបៅរ៉ាំរ៉ៃ កើតឡើងដោយសារកាំរស្មី យកទៅព្យាបាលដំបៅ ដែលកើតឡើងដោយសារ ការមុត និង ដំបៅនៅតាម បបូរមាត់ យកទៅឈ្លីលើសរសៃសក់ ដើម្បីឱ្យសក់ក្រាស់ស្អាត ថែមទាំងអាចព្យាបាល ចំណុចជាំខ្មៅ បានទៀតផង ។
ត្រចៀកក្រាញ់
នៅក្នុងស្លឹកត្រចៀកក្រាញ់ មានសារធាតុ ទ្រីតឺភីណយ ដែលជួយបង្កើន ប្រសិទ្ធភាពក្នុងការ ផលិតខូឡាចេន ដែលជួយបង្កើនការយឺតយារ ទៅដល់សរសៃឈាម ជួយកាត់បន្ថយ ការប្រឈមនឹងរោគ ហើយសរសៃប្រសាទ ចុះខ្សោយ ស្ពឹកស្រពន់ ជួយឱ្យស្បែក តឹងណែន និង មានភាពយឺតយារ ជួយការពារកើតដំបៅ និង ជួយដល់ដំណើរការ ផ្សះនៃដំបៅ ថែមទាំងជួយ ការពារការរលាក នៃដំបៅទៀតផង ។
ខ្ជាយ
ក្រៅពីយកទៅធ្វើជា គ្រឿងផ្សំអាហារ ដើម្បីបំបាត់ក្លិនឆ្អាបសាច់ និង ត្រីហើយនោះ ខ្ជាយគឺជារុក្ខជាតិ ដែលមានគុណប្រយោជន៍ ជាឱសថទៀតផង ។ គេយកគល់ និង ឫសរបស់វាព្យាបាល ជំងឺរាកមួល រាករូស ជំងឺក្រពះ ភ្លឺ-ស្រែង ទឹកស៊ីជើង ធ្លាក់ស រមាស់ក្បាល ដែលកើតឡើង ដោយសាររោគផ្សិត ។ រីឯស្លឹករបស់វា យកទៅព្យាបាល ដំបៅមាត់ និង ព្យាបាលឈាមមានពិស ។
រុក្ខជាតិទាំងនេះ សុទ្ធតែមានប្រយោជន៍ ទាំងអស់ បើសិនជានៅក្នុងទីធ្លាផ្ទះ មានទីកន្លែងទំនេរ គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅប្រើ ជាប្រយោជន៍បាន ច្រើនហើយនោះ ក៏អាចជួយសន្សំ សំចៃប្រាក់កាស បានខ្លះផងដែរ ៕

ទំពាំងបាយជូរ ផ្តល់ប្រយោជន៍
ជាទូទៅគេឃើញថា ស្រាទំពាំងបាយជូរ ត្រូវបានលើកមក និយាយច្រើនជាង ផ្លែទំពាំងបាយជូរ តែយើងត្រូវដឹងថា បើគ្មានផ្លែក៏គ្មានស្រា នេះដែរ ។ ចំពោះអ្នក មិនទទួលទានស្រា ទំពាំងបាយជូរ ក៏អាចពិសាទឹក ផ្លែទំពាំងបាយជូរ ដែរ ព្រោះវាមាន ប្រយោជន៍ ដល់សុខភាពមិនចាញ់ ស្រាទំពាំងបាយជូរ ឡើយ ។
បើតាមអ្នកជំនាញការ ផ្នែកអាហារបំប៉ន និយាយថា ផ្លែទំពាំងបាយជូរ ផ្តល់ផលយ៉ាងល្អ សម្រាប់អ្នកមិនចង់ចាស់ មុនអាយុ ។ ទឹកទំពាំងបាយជូរ ក៏គួរតែមានលើតុជានិច្ច ចំពោះអ្នកដែលតែង ប្រឈមនឹងបរិស្ថានមិនល្អ ព្រោះជាតិ Flavon ក្នុងផ្លែ ទំពាំងបាយជូរ និងស្លឹករបស់វា មានប្រសិទ្ធភាព ទប់ទល់នឹងអុកស៊ីដកម្ម ល្អជាងវីតាមីន C និង E ទៅទៀត ។ ដូច្នេះវាគ្មានអ្វី ពិបាកយល់ទេ ដែលថាបណ្តា ក្រុមហ៊ុនផលិតផល ថែស្បែកប្រើប្រាស់ សារជាតិក្នុង ផ្លែទំពាំងបាយជូរ ជាគ្រឿងផ្សំ ។
ជាងនេះទៅទៀត តាមរយៈប្រសិទ្ធភាព កែសម្រួលមុខងារ រំលាយជាតិខ្លាញ់ ឱ្យទៅជាជាតិបំប៉ន របស់ថ្លើម ផ្លែទំពាំងបាយជូរ ក៏ជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាមផងដែរ ។ ដោយសារវាផ្ទុកជាតិ Kalium ច្រើនដូច្នេះ ទំពាំងបាយជូរ ក៏អាច ជួយទប់ ស្កាត់ជំងឺលើសឈាម និង ជំងឺបេះដូងទៀតផង ។
អ្នកវិទ្យាសាស្ត្រនៅ មហាវិទ្យាល័យ Wisconsin (អាមេរិក) បានឱ្យដឹងថា អ្នកដែលហូប ទំពាំងបាយជូរញឹកញាប់ នឹងចៀសផុតពីជំងឺ សរសៃឈាមខួរក្បាល ដោយសារទំពាំងបាយជូរ ធ្វើឱ្យឈាមរាវ ដោយវាទប់មិនឱ្យ ឈាមកក ក្នុងសរសៃឈាម ។
ពេលយើងហូប ផ្លែទំពាំងបាយជូរ តែងចូលចិត្ត សាច់ច្រើនជាង ប៉ុន្តែបើតាម វេជ្ជសាស្ត្រវិញ គ្រាប់ និង ស្លឹករបស់វា ទើបជារបស់មានតម្លៃជាង ។ មូលហេតុដោយសារ ក្នុងគ្រាប់របស់វាមាន សារជាតិ OPC ជួយទប់ស្កាត់ភាពចាស់ និង ការពារជំងឺ មហារីក ។ ប្រសិទ្ធភាពខាងលើ នឹងកើនខ្ពស់ បើមានវីតាមីន C ស្ថិតក្នុងស្លឹក ទំពាំងបាយជូរនោះ ។ ប៉ុន្តែគួរឱ្យស្តាយ គ្រាប់ផ្លែទំពាំងបាយជូរ នៅស្រុកយើងពិបាក នឹងចូលដល់ក្រពះណាស់ ព្រោះថាមនុស្សភាគច្រើន មិនចង់ទំពាវាសោះឡើយ ។ លើសពីនេះទៀត វាហាក់ដូចត្រូវបានគេ ខ្ពើមរអើម ព្រោះថាពេលហូបតែងត្រូវ បានគេព្រួសចេញពីមាត់ ស្ទើរគ្មានគ្រាប់ណា អាចចូលពោះបានទេ ប៉ុន្តែនៅបណ្តាប្រទេស ជឿនលឿន គេបែរជាប្រជែងគ្នា រុករកប្រមូល ស្លឹក គ្រាប់ទំពាំងបាយជូរ យក មកប្រើជាផលិតផល ថែស្បែក និង សុខភាពទៅវិញ ។ ដូច្នេះដើម្បី ទទួលបានប្រយោជន៍ ខាងសុខភាព លើកក្រោយពេល លោកអ្នកទទួលទាន ទំពាំងបាយជូរ សូមកុំចោល គ្រាប់ឱ្យសោះ ៕

អត្ថប្រយោជន៍របស់ ផ្លែល្ពៅ
ល្ពៅក្រៅពីអាចប្រើ ច្នៃធ្វើជាម្ហូប បានច្រើនមុខ យ៉ាងឆ្ងាញ់ពិសា ហើយ គេនៅអាចប្រើ ធ្វើជាឱសថ ព្យាបាលរោគ ទៀតផង ។
ចំពោះផលប្រយោជន៍ ពិសេស របស់ផ្លែល្ពៅ មានដូចជា ៖
- ផ្លែល្ពៅមានរសជាតិផ្អែម មានសារជាតិ បេតាឃែរ៉ូទីន ដែលជាប្រភពដើម នៃវីតាមីន A ។ ហេតុនេះហើយ ទើបអាចការពារ រោគមហារីក ពិសេស រោគមហារីក តម្រងនោម របស់មនុស្ស វ័យចំណាស់ ការពាររោគសើស្បែក កាត់បន្ថយ អាការឈឺចុក រួយក្បាលជង្គង់ ចង្កេះ និង ការពាររោគ កម្រើកខ្លួនមិនរួច ទៀតផង ។
- ល្ពៅអាចការពារ រោគទឹកនោមផ្អែម រោគលើសឈាម ជំនួយថ្លើម ក្រលៀន និង បំប៉ន ក្រសែភ្នែក ។
- ល្ពៅជាបន្លែដែល មានកាកសរសៃខ្ពស់ ផ្តល់ថាមពលទាប ខ្លាញ់តិច ដូច្នេះសមរម្យបំផុត ចំពោះអ្នកត្រូវការ បញ្ចុះទម្ងន់ ។ ក្រៅពីនេះ សារជាតិ ការបូអ៊ីដ្រាត ក្នុងផ្លែល្ពៅនៅអាច ជួយបំបាត់ រោគដំបៅ ក្នុងក្រពះ និង ពោះវៀនផ្នែក ខាងលើផងដែរ ។
- ល្ពៅអាចជួយកម្ចាត់ ស្លេស្មិ៍ ជួយបន្សើមសួត កាត់បន្ថយអាការដង្ហក់ របស់អ្នកកើតហឺត និង ជួយជំនួយកម្លាំង ។
- គ្រាប់ល្ពៅ់មាន គុណសម្បត្តិ ខាងព្យាបាល និង កាត់បន្ថយឱកាស ក្នុងការកើតរោគ ក្រួសក្នុងតម្រងនោម និង មានសារជាតិ ជាឱសថបញ្ចុះព្រូន មួយចំនួន ។
- ប្រេងដែលចម្រាញ់ ពីគ្រាប់ល្ពៅ មានរសជាតិផ្អែម ដែលប្រើទទួលទាន ជំនួយដល់ប្រសាទ ៕

អ្នកផឹកកាហ្វេ មួយថ្ងៃមួយពែង
អ្នកស្រាវជ្រាវ នៅពេលថ្មីៗនេះ បានអះអាងថា ការផឹកកាហ្វេ មួយពែង ជារៀងរាល់ថ្ងៃ អាចជា អាថ៌កំបាំងមួយ ដើម្បីធ្វើឱ្យមាន អាយុយឺនយូរ ។
ការស្រាវជ្រាវ តាមដាន ជាពិសេសមួយ ដែលគេធ្វើឡើង ដើម្បីរកមើលថា អ្វីដែលជួយមនុស្សយើង ឱ្យរស់ដល់អាយុ ១០០ ឆ្នាំនោះ បានបង្ហាញលទ្ធផលថា សូម្បីតែអ្នកដែល មានសម្ពាធឈាមខ្ពស់ ក៏មានសុខភាពល្អ ប្រសើរជាងមុនដែរ បើគេបាន ផឹកកាហ្វេ ក្នុងមួយថ្ងៃ មួយពែង ។
បើយោងតាម លទ្ធផលនៃការសិក្សា ដែលបានចេញ កាលពីដើមខែកញ្ញា បានឱ្យដឹងថា វាជួយបង្កើនភាពរំយឺត នៃសរសៃឈាមក្រហម ដែលជាលទ្ធផល ធ្វើឱ្យកាត់បន្ថយ ជំងឺបេះដូង ។
កម្មវត្ថុនៃការ ស្រាវជ្រាវនេះ គឺអ្នកចូលរួមដែល មានអាយុចាប់ពី ៦៥ ឆ្នាំ ទៅដល់ ១០០ ឆ្នាំ និង អ្នកដែលមានអាយុវែង ទាំងឡាយដែលរស់នៅ លើកោះអាយខេរី របស់ប្រទេសក្រិក ។ កោះអាយខេរី ត្រូវបានគេស្គាល់ថាជា “កោះនៃ មនុស្សអាយុវែង” ហើយមួយភាគបី នៃប្រជាជន ដែលរស់នៅលើ កោះមួយនេះ មានអាយុ ៩០ ឆ្នាំ ។
ចំនួនមនុស្ស ដែលរស់នៅ លើកោះនេះទាំងអស់ គិតជាមធ្យមមាន ជំងឺមហារីក ២០ ភាគរយ តិចជាង និងជំងឺបេះដូង ៥០ ភាគរយតិចជាង បើប្រៀបធៀប នឹងអ្នកដែលស្ថិត ក្នុងប្រទេសលោក ខាងលិច ។ លើសពីនេះទៅទៀត ចំពោះជំងឺបាត់បង់ ការ ចងចាំស្ទើរតែ អត់មានតែម្តង ។ កោះអាយខេរី គឺជាតំបន់គួរឱ្យ ចាប់អារម្មណ៍សម្រាប់ អ្នកដែលចង់ដឹង អំពីគន្លឹះធ្វើឱ្យ សុខភាពល្អ តាំងពីសតវត្សរ៍ទី ៦ មកម៉្លេះ ។
អ្នកជំនាញនៅ សម័យទំនើបនេះ បានអះអាងថា អាហារបែបមេឌីទែរ៉ាណេ ដែលអំណោយផលចំពោះ បេះដូង គឺទឹកឃ្មុំ និង “តែ” បែបធម្មជាតិនៅ លើកោះនេះ ក៏ជាផ្នែកដែលជួយ ឱ្យប្រជាជនមាន អាយុវែងដែរ ។
ឥឡូវការផឹកកាហ្វេ ជាទៀងទាត់ត្រូវ បានស្រាវជ្រាវ ដោយអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យអាថែន ដើម្បីរកមើលថា តើវាអាចជួយឱ្យ មនុស្សមានអាយុវែង ឬអត់ ។ ពួកគេបានតាមដាន មនុស្សចំនួន ៤៨៥ នាក់ ដែលមាន សម្ពាធឈាមខ្ពស់ ។
ជំងឺលើសឈាម ធ្វើឱ្យកើតអាការរឹង សរសៃឈាមក្រហម និង កាត់បន្ថយភាព យឺតដែលជាលទ្ធផល បង្កើនឱកាសនៃការ កើតរោគបេះដូង និង រោគស្ត្រូក ។ បណ្ឌិត គ្រីស្ទីណា គ្រីសូហ៊ូ ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវ នេះនិយាយ ថា “ពីមុនមក ធ្លាប់មានព័ស្តុតាង ផ្ទុយគ្នា ទាក់ទងនឹងឥទ្ធិពល នៃការផឹកកាហ្វេ ចំពោះសុខភាពបេះដូង ដោយមានការសិក្សាខ្លះ បង្ហាញថា ការផឹកកាហ្វេ ធ្វើឱ្យសម្ពាធឈាម កើនឡើង ។ ប៉ុន្តែការផឹកកាហ្វេ គឺជាទម្លាប់សង្គមមួយ នៅក្នុងវប្បធម៌ក្រិក ដូច្នេះហើយ វា ជារឿងមួយ ចាំបាច់ណាស់ដែលយើង ត្រូវធ្វើការស្រាវជ្រាវ អង្កេតលើកោះ ដែលមានអ្នក អាយុយឺនយូរ ច្រើនមួយនេះ” ។
សរសៃឈាមក្រហម របស់អ្នកចូលរួម ស្រាវជ្រាវ ត្រូវបានគេវាយតម្លៃ អំពីភាពយឺតរបស់វា ។ ៥៦ ភាគរយ នៃអ្នកផឹកកាហ្វេ ក្នុងកម្រិតមធ្យម (ផឹកមួយទៅពីរពែង ក្នុងមួយថ្ងៃ) មានសុខភាព សរសៃឈាម ក្រហមល្អជាងគេ បំផុតហើយសរសៃឈាម របស់អ្នកទាំងនោះ មានសកម្មភាពដូច សរសៃឈាមនៅក្នុង ខ្លួនមនុស្សដែលមាន វ័យក្មេងដែរ ។ សរសៃឈាមក្រហម របស់ពួកគេមាន ភាពយឺតច្រើនជាង សរសៃឈាមក្រហម របស់អ្នកដែល ផឹកកាហ្វេតិចតួច ឬ មិនផឹកសោះ ។
បណ្ឌិត គ្រីសូហ៊ូ និយាយថា អ្នកផឹកកាហ្វេ ក្នុងកម្រិតមធ្យម ផឹកប្រមាណពី ២៥ ទៅ ៥០ មិល្លីលីត្រ នៃកាហ្វេជារៀងរាល់ថ្ងៃ ។ ជាធម្មតាអ្នកដែល ចូលរួមនោះ ផឹកកាហ្វេខ្លាំងរបស់ក្រិក ប៉ុន្តែកាហ្វេប្រភេទ ដទៃទៀត ក៏ទំនងជាមានប្រសិទ្ធភាព ដូចគ្នា ដែរ ។
ទោះបីជាយ៉ាងណា ក៏ដោយ ការផឹកកាហ្វេច្រើនពេក អាចនឹងធ្វើឱ្យប្រសិទ្ធភាព ខាងលើបាត់ទៅវិញ ។ នៅក្នុងការស្រាវជ្រាវនេះ បង្ហាញថា មួយក្នុងចំណោមដប់ នៃអ្នកដែល ផឹកកាហ្វេបីពែង ឬ ច្រើនជាងនេះ ក្នុងមួយថ្ងៃ មានភាពយឺត នៃសរសៃ ឈាមក្រហម យ៉ាប់ជាងគេបំផុត ៕

ហូបចេកណាំវ៉ា
ចេកណាំវ៉ា ផ្តល់វីតាមីន A ខ្ពស់ជាងគេ បំផុតក្នុងចំណោម ចេកទាំងអស់ ។ មិនតែប៉ុណ្ណោះ វាថែមទាំងមាន វីតាមីន B1 វីតាមីន B2 វីតាមីន C និង វីតាមីន B6 ក្នុងបរិមាណ ប្រហាក់ប្រហែលគ្នា ។ ជាងនេះទៅទៀត ចេកណាំវ៉ាក៏មាន គុណប្រយោជន៍ ខាងសារធាតុ អាហារពិសេសជាង ចេកប្រភេទផ្សេង ពីព្រោះវាមាន ប្រូតេអ៊ីន មាន អាស៊ីដអាមីណូ អារ៍ជិនីន និង ហ្វីស្ទីឌីន ដែលមានភាពចាំបាច់ ចំពោះការលូតលាស់ របស់ទារក ។ ក្រៅពីនេះ ចេកណាំវ៉ា ក៏មានប្រសិទ្ធភាព ខាងផ្នែកឱសថ ទៀតផង ដូចជា ៖
១- ជួយសម្រាល អាការឈឺ-ក : ឬអាការ ឈឺដើមទ្រូង ដោយសារក្អក ដោយទទួលទាន មួយថ្ងៃ ៥-៦ ផ្លែ ។
២- កាត់បន្ថយក្លិនមាត់ នៅពេលព្រឹក : ចេកណាំវ៉ាជួយ កាត់បន្ថយក្លិនមាត់ បានល្អ ។ យើងអាចធ្វើបានដោយ ទទួលទានចេកណាំវ៉ា ក្រោយពីភ្ញាក់ ពីដំណេកភ្លាម សឹមទៅដុសធ្មេញ នោះវាអាច ជួយបន្ថយក្លិនមាត់ ។
៣- ធ្វើជាថ្នាំបំបាត់ ទល់លាមក : ឬប្រព័ន្ធបញ្ចេញ កាកសំណល់ ដំណើរការមិនធម្មតា ។ សារធាតុផេកទីន (Pectin) ដែលមានក្នុង ចេកណាំវ៉ា នឹងធ្វើជាភ្នាក់ងារបង្កើត ជាតិសរសៃអាហារ ឱ្យទៅពោះវៀន បង្កើតប្រតិកម្ម រហូតទាល់តែធ្វើឱ្យ មាន អារម្មណ៍ចង់បត់ជើងធំ ។ ដូច្នេះវិធីបំបាត់ អាការទល់លាមក គឺត្រូវទទួលទាន ចេកណាំវ៉ាទុំ ១-២ ផ្លែមុនចូលដំណេក រួចផឹកទឹកឱ្យច្រើនៗ នោះវានឹងអាចជួយ ឱ្យបត់ជើងស្រួល នៅព្រឹកស្អែកឡើង ។
៤- បំបាត់រាករូស : ចេកណាំវ៉ា មានសារធាតុថេននីន យ៉ាងច្រើន ទើបវាអាចជួយព្យាបាល អាការរាករូស ប្រភេទមិនខ្លាំង ដោយប្រើចេកណាំវ៉ាខ្ចី ឬស្រគាល យកមកបកសម្បកចេញ ហាន់ជាចំណិតស្តើងៗ ចាក់ទឹកចូលឱ្យល្មមលិច រួចដាក់ ដាំដោយ ប្រើភ្លើងល្មមៗ ប្រមាណជាកន្លះម៉ោង ផឹកមួយដងពី កន្លះទៅមួយពែង ដោយផឹករៀងរាល់លើក ពេលដែលបត់ជើង ។
៥- ព្យាបាលរោគក្រពះ : យកចេកណាំវ៉ាមក បកសម្បករួច យកមកហាន់ជាចំណិតស្តើងៗ ដាក់ហាលថ្ងៃពីរថ្ងៃឱ្យស្ងួត បន្ទាប់មកយកមក កិនឱ្យម៉ដ្ឋ ប្រើទទួលទាន មួយដង ១-២ ស្លាបព្រាបាយ ដោយជ្រលក់ទឹកអង្ករ ឬទឹកឃ្មុំទទួលទាន មុនអាហារ កន្លះម៉ោង ឬមុនចូលដេក រៀងរាល់ថ្ងៃ ។
៦- សម្បកចេកណាំវ៉ា ជួយសម្រាល អាការរមាស់ : ដោយសារសត្វល្អិត ទិចខាំ និង ស្នាមកន្ទួលក្រហម ដោយសារអាការរមាស់ ។ មិនតែប៉ុណ្ណោះ សាច់ និង សម្បកចេកណាំវ៉ា ក៏មានឥទ្ធិពល ក្នុងការទប់ស្កាត់រោគផ្សិត និង បាក់តេរី ដែលធ្វើឱ្យកើត ខ្ទុះ បានទៀតផង ៕

ផ្លែជម្ពូ ជាឪសថធម្មជាតិ
ផ្លែជម្ពូ ត្រូវបានគេ ចាត់ទុកថាជា ឪសថធម្មជាតិ អាចការពារប្រឆាំង ជំងឺទឹកនោមផ្អែម ដោយសារវាមាន ប្រសិទ្ធភាព សម្រួលដំណើរការ ក្រពេញទឹកនោម របស់មនុស្សយើង ។
សាច់ និងគ្រាប់ របស់ផ្លែឈើមួយនេះ មានផ្ទុកនូវសារធាតុ អាចជួយកាត់បន្ថយ ជាតិស្ករគ្លុយកូស នៅក្នុងសរីរាង្គ ។ អ្នកអាចទទួលទាន បានការព្យាបាល បែបធម្មជាតិ ដោយគ្រាន់តែទទួលទាន ផ្លែឈើនេះស្រស់ៗ ។ ប៉ុន្តែសម្រាប់នៅ ប្រទេសឥណ្ឌា ក្រៅពីការទទួលទាន ផ្លែស្រស់ គ្រាប់របស់វា ត្រូវបានគេបុកធ្វើជាម្សៅ សម្រាប់កែរោគ ទឹកនោមផ្អែម ។
ថ្វីត្បិតតែ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា គ្រាប់និងផ្នែកខ្លះ នៃដើមជម្ពូមានផ្ទុក ជាតិពុលតិចតួច ប៉ុន្តែប្រជាជន នៅអាស៊ីជាច្រើន បានចាត់ទុកផ្លែនេះ ថាជាឪសថធម្មជាតិ ការពាររោគខួរក្បាល ថ្លើម និង ជំងឺទឹកនោមផ្អែម ៕

Subscribe to:
Posts (Atom)