យោងតាមការស្រាវជ្រាវបានបង្ហាញថា ទឹកផ្លែទទឹម អាចជួយបន្ថយការរីករាលដាលជម្ងឺមហារីកបាន។ បណ្តាអ្នកវិទ្យាសាស្រ្តបានរកឃើញធាតុមួយចំនួននៅក្នុងទឹកផ្លែទទឹមដែលអាចបញ្ឈប់ចលនារបស់កោសិកាមហារីកហើយធ្វើឲ្យចុះខ្សោយកម្លាំងស្រូបទាញរបស់វាចំពោះសញ្ញាគីមីទាំងឡាយដែលធ្វើឲ្យវា (កោសិកាមហារីក) រីករាលដាលបាន។ពួកគេបានរកឃើញថា ធាតុនៅក្នុងទឹកផ្លែទទឹមមានដូចជាអាស៊ីដខ្លាញ់ ជួយកាត់បន្ថយការរីករាលដាលជម្ងឺរាប់ចាប់ពីមហារីកប្រូស្តាតទៅដល់មហារីកឆ្អឹង។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសង្ឃឹមថា ផ្លែឈើនេះក៏មានឥទ្ធិពលប្រហាក់ប្រហែលគ្នានេះលើប្រភេទជម្ងឺមហារីកដ៏ទៃទៀតដែរ។ការស្រាវជ្រាវលើកមុនដែលបានអះអាងថាទឹកផ្លែទទឹមអាចបន្ថយជម្ងឺបាននោះហាក់មានភាពចំរោងចំរាស់ខណៈដែលក្រុមអ្នកស្រាវជ្រាវ UCLA មិនបានបញ្ជាក់និយមន័យតាមយន្តការជីវសាស្រ្តនៅពីក្រោយឥទ្ធិពលរបស់វា។
កាលពីខែកញ្ញាឆ្នាំនេះ គណកម្មការពាណិជ្ជកម្មរដ្ឋាភិបាលសហព័ន្ធអាមេរិកបានកាត់ទោសលើក្រុមហ៊ុនផលិតទឹកផ្លែទទឹមឈ្មោះPom Wonderfulដែលបានផ្តល់ទឹកកែឆ្នៃរួចឲ្យទៅក្រុមអ្នកស្រាវជ្រាវនាំឲ្យមានការអះអាងភ័ណ្ឌច្រឡំលើផលប្រយោជន៍សុខភាពរបស់វា។តែបើតាមអ្នកស្រាវជ្រាវចុងក្រោយបំផុតនេះបាននិយាយថា ពួកគេបានគូសបញ្ជាក់យ៉ាងច្បាស់ពីធាតុដ៏មានប្រយោជន៍ដែលអាចប្រឆាំងទៅនឹងភាពជាប់ស្អិតជាមួយកោសិកានិងការហូរច្រោះ។
នៅក្នុងការធ្វើបទបង្ហាញនៃការរកឃើញនេះនៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០របស់ American Society of Cell Biology វេជ្ជបណ្ឌិតម៉ានូអេលឡា ម៉ាទីន្រ ហ្គីនបាននិយាយថា៖នេះពិតជាការរំភើបរីករាយបំផុតដ្បិតពួកយើងក្នុងពេលនេះអាចសំគាល់បាននូវធាតុពិតប្រាកដរបស់ទឹកផ្លែទទឹមដែលអាចកែលំអរនូវមុខងាររបស់វាព្រមទាំងធ្វើឲ្យវាកាន់តែមានប្រសិទ្ថិភាពក្នុងការការពារប្រឆាំងនឹងជម្ងឺមហារីក ៕
No comments:
Post a Comment