Saturday, March 19, 2011

ទឹកដោះម្តាយ

ព្រហស្បតិ, 23 ធ្នូ 2010



ទារកដែល ទើបនឹងកើត អាចឆ្លងមេរោគ ឬ ងាយរងនឹង ជំងឺតម្កាត់ យ៉ាងងាយបំផុត ប៉ុន្តែប្រព័ន្ធ ការពាររាងកាយ របស់គេ មានការវិវឌ្ឍ ទៅមុខជារឿយៗ ។ ក្រៅពីនេះ ការបង្កើត បរិស្ថានជុំវិញ បានល្អ បូករួមទាំងការ ផ្តល់ ចំណីអាហារ បានសមរម្យ តាំងពីដំបូងទី គឺជាកត្តាមួយ សំខាន់បំផុត ។
ប្រព័ន្ធការពារ រាងកាយ បានរឹងមាំ ឬ បានសមរម្យ វាជួយការពារ កូនតូច ឱ្យចៀសផុត ពីរោគា និង បាក់តេរីផ្សេងៗ ។ ជាធម្មតា ពេលទារក នៅក្នុងគភ៌ ទារកទទួលបាន ប្រព័ន្ធការពារ តាមធម្មជាតិ ពីម្តាយរបស់គេ ។ ឧទាហរណ៍ ដូចជា ទារកទទួល បាន អង់ទីគ័រ ដែលជាប្រូតេអ៊ីន មួយប្រភេទ ដែលរាងកាយ ជាអ្នកផលិតឡើង ។ ប្រូតេអ៊ីននេះ ត្រូវបានបញ្ជូនតាម ចរន្តឈាមពីម្តាយ ទៅឱ្យទារក តែទាំងអស់នេះ វាគ្រាន់តែជាការ ជួយឱ្យកូនតូច បានទទួល ប្រព័ន្ធការពារ ជាបណ្តោះអាសន្ន ក្នុងរយៈ ពេលតែ ៦ ខែប៉ុណ្ណោះ ។
ទឹកដោះម្តាយ ជួយបង្កើន ប្រព័ន្ធការពារ ដ៏រឹងមាំតាមធម្មជាតិ ដល់ទារកភ្លាមៗ ក្រោយពេល សម្រាលហើយភ្លាម ។ ការវិវឌ្ឍនៃប្រព័ន្ធ ការពាររាងកាយ ចំពោះទារក ដែលទើបនឹង សម្រាល នឹងត្រូវបានបង្កើតជា ប្រព័ន្ធការពាររោគ ដែលសារជាតិនេះ មានច្រើនបំផុត នៅក្នុង ទឹកដោះមាតា ។
ការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ទឹកដោះម្តាយ ជួយបង្កើតបន្ថែម ភាពរឹងមាំដល់ ប្រព័ន្ធការពារ រាងកាយកូនតូច ។ កុមារដែលទទួល បានទឹកដោះម្តាយ ត្រូវគេរកឃើញ ថែមទៀតថា មានអត្រាឆ្លងរោគ នៅក្នុងប្រព័ន្ធ រំលាយអាហារ ប្រព័ន្ធដកដង្ហើម និង កើតរោគចាញ់ អាកាសធាតុ ក្នុងកម្រិតមួយ ទាបបំផុត ។
ពិសេសជាងនេះ ទៅទៀត វាជួយជំរុញ ការវិវឌ្ឍនៃ ប្រព័ន្ធការពាររោគ ក្នុងប្រព័ន្ធ រំលាយអាហារ មានតួនាទីផលិត និង រក្សាទុកកោសិកា ប្រឆាំងមេរោគ អាចទប់ស្កាត់ មេរោគដែលឆ្លង ចូលទៅក្នុង ពោះវៀន ៕

No comments:

Post a Comment