ត្រឡាច ជាបន្លែដែល ជនជាតិខ្មែរយើង ដាំ និង ធ្វើជាអាហារ តាំងពីបុរាណកាល រហូតមកដល់ បច្ចុប្បន្ន ។ ដំណាំ មួយប្រភេទនេះ ងាយស្រួលដាំ ហើយផ្តល់ផលលឿន ។ តាមការស្រាវជ្រាវ បង្ហាញថា ត្រឡាចមាន សារជាតិ ពិសេស អាចជួយ រំលាយ អាហារ និង ជំនួយរាងកាយ យ៉ាងល្អផង ។
គុណប្រយោជន៍ របស់ត្រឡាច
ជនជាតិខ្មែរយើង ប្រើត្រឡាច ក្នុងការធ្វើ ម្ហូបអាហារ ច្រើនមុខដូចជា ស្ងោរ ឆា ជាដើម ។
ត្រឡាចខ្ចី មានរសជាតិឆ្ងាញ់ ជាងត្រឡាចចាស់ ព្រោះសាច់វា មានទឹកច្រើន អាចរក្សាទុក បានយូរ ។ ស្លឹកខ្ចី និង ក្តឹបគេអាចប្រើ ធ្វើជាបន្លែប្រហើរ ឬ ស្ងោរ ។ ចំណែក គ្រាប់ត្រឡាច នៅពេលចម្អិន ហើយគេបរិភោគ ដោយវាសម្បូរ សារជាតិខ្លាញ់ និង ប្រូតេអ៊ីន ។
ផលប្រយោជន៍ ជាឱសថ
- ស្លឹក ប្រើបំបាត់ ជាតិពិស របស់សត្វឃ្មុំទិច ជួយផ្សះដំបៅ បំបាត់ក្តៅក្នុង បំបាត់ស្រេកទឹក បំបាត់ អាការហើម មានខ្ទុះ និង រាករូស ។
- ផ្លែត្រឡាច ត្រូវបានគេប្រើ ដើម្បីបញ្ចុះទឹកនោម បញ្ចោញស្លេស្មិ៍ បំបាត់ក្អក បំបាត់ឈាម មានជាតិ ពុល បំបាត់អាការហើម និង រលាកផ្លូវដង្ហើម ។
- គ្រាប់ ប្រើកាត់បន្ថយគ្រុន បំបាត់ឫសដូង បាត បំបាត់រោគផ្លូវ តម្រងនោម បំបាត់អាការ រលាកថ្លើម ជំនួយស្បែក និង រំលាយស្លេស្មិ៍ ។
- ចំណែកឫសវិញ គេអាចស្ងោយកទឹកផឹក បំបាត់ការស្រេកទឹក និង បន្សាបជាតិពុល ។
- រីឯវល្លិស្រស់របស់ ត្រឡាច មានរសជាតិល្វីង ត្រជាក់ ប្រើបំបាត់ ឫសដូងបាត និង គ្រុនក្តៅ ខណៈ ដែលសម្បកវា អាចត្រូវបានប្រើជា ថ្នាំបំបាត់អាការ ហើម បំបាត់ឈឺពោះ និង ដំបៅហើម រលាកមានខ្ទុះ ៕

No comments:
Post a Comment