Saturday, March 19, 2011

ទឹកផ្លែប៉ោម បំបាត់អង្គែ

មានមនុស្សច្រើននាក់ ធុញថប់នឹងបញ្ហា​អង្គែ នៅលើក្បាល ដែលពិបាកនឹង បំបាត់ចេញ ហើយបើកាន់តែ មានអាកាសធាតុ ម្តងក្តៅ ម្តងត្រជាក់ ម្តងភ្លៀង ម្តងរាំង បែបនេះ បើសិនជាធ្វើការ សម្អាតមិនបាន ដិតដល់នោះ អង្គែតែងតែចូល មករំខាន ជានិច្ច ។
ចំពោះអ្នកដែល មានបញ្ហារឿងអង្គែ ថ្ងៃនេះសូមណែនាំ នូវថ្នាំល្អៗពីធម្មជាតិ ដែលអ្នកអាចធ្លាប់ជួប ធ្លាប់ឃើញមកខ្លះ ហើយនោះគឺ ទឹកផ្លែប៉ោមសៃដឺ ។ ទឹកផ្លែប៉ោមសៃដឺ គឺជាទឹក ដែលគេច្របាច់ចេញ ពីផ្លែប៉ោមស្រស់ ៗ មានគុណសម្បត្តិ ជួយ ព្យាបាលជំងឺ សើស្បែកបាន ទើបអាច យកឈ្នះអង្គែ ដែលរំខានចិត្ត បានយ៉ាងងាយ ។ យើងចាប់ផ្តើម អនុវត្តទាំងអស់គ្នា ។
វិធីទី ១ : កក់សក់ដោយ សាប៊ូកក់សក់រួច លាងចេញឱ្យស្អាត ផ្សំទឹកប៉ោមសៃដឺ ជាមួយទឹកស្អាត ក្នុងកម្រិត ១ : ១ រួចស្រោចពីលើ សក់សើមដោយ មិនបាច់លាង ទឹកចេញទេ រួចហើយជូតសក់ ឱ្យស្ងួត ។
វិធីទី ២ : ជាវិធីផ្អាប់សក់ ។ កម្តៅទឹកផ្លែប៉ោមសៃដឺ នៅក្នុងបរិមាណ ដែលអាចយកទៅ ផ្អាប់សក់បាន ពេញក្បាល បន្ទាប់មកស្រោច ទឹកផ្លែប៉ោមសៃដឺ ឱ្យសព្វក្បាល រួចហើយយកកន្សែង ពោះគោតូចៗ ឃ្លុំក្បាលទុកចោល ប្រមាណជា ១ ម៉ោង ក្រោយមក លាងសក់ឱ្យស្អាត និង ជូតឱ្យស្ងួត ។
ក្រៅពីជួយដោះស្រាយ បញ្ហាអង្គែហើយនោះ ទឹកផ្លែប៉ោមសៃដឺ ក៏ជួយឱ្យសរសៃសក់ ចែងចាំងទន់ល្មឿយ ផងដែរ ។
ទោះជាមាន របស់ជំនួយ ប៉ុន្តែសូមកុំភ្លេច មើលថែសរសៃសក់ និង ស្បែកក្បាល ជាប្រចាំផង ៕

No comments:

Post a Comment