ប្រសិនបើអ្នក ជាមនុស្សដែល មានបញ្ហា ដេកស្រមុក អាហារខាងក្រោមនេះ អាចជួយអ្នកបាន ៖
១-ម្ទេសខ្មាំង
សារធាតុ ខេបសៃស៊ីន ក្នុងម្ទេស គឺជាឱសថ ដ៏វិសេសមួយ ដែលជួយកាត់បន្ថយ ដំណើររួមចូល នៃសាច់ដុំជុំវិញ បំពង់ខ្យល់ ធ្វើឱ្យផ្លូវដង្ហើម ស្រឡះល្អ កាត់បន្ថយបញ្ហា ក្នុងប្រព័ន្ធដង្ហើម ។
២-ភេសជ្ជៈ ក្តៅឧណ្ហៗ
ប្រសិនបើយើង បានផឹកទឹកក្តៅ ឧណ្ហៗមួយកែវ មុនចូលដេក វានឹងជួយឱ្យ ដេកលក់ស្រួល ។ ប៉ុន្តែទឹកធម្មតា មិនទាន់ មានប្រសិទ្ធភាព គ្រប់គ្រាន់នៅឡើយទេ យកល្អគឺផឹក ទឹកក្តៅឧណ្ហៗ លាយទឹកឃ្មុំ ទឹកដោះគោ ឆុងក្តៅឧណ្ហៗ ឬទឹកឱសថ បុរាណ ក្តៅឧណ្ហៗ ទើបជា ការប្រសើរ ។
៣-ខ្ទឹមក្រហម
ខ្ទឹមក្រហម មិនគ្រាន់តែជាថ្នាំ ដ៏ល្អរបស់អ្នក ដែលមានខ្លាញ់ ក្នុងសរសៃឈាម ប៉ុណ្ណោះទេ ថែមទាំងជួយ បំបាត់ផ្តាសាយ ជួយឱ្យបំពង់-ក មានសំណើម ប្រព័ន្ធដង្ហើម ធ្វើការបានល្អ ។ ដើម្បីទទួល ប្រយោជន៍ ពីខ្ទឹមក្រហម មិនចាំបាច់ យកមក ទទួល ទានតែមួយមុខ នោះទេ យើងអាចយកមក ញីឱ្យភាយ ចេញប្រេង រួចយកមកហិត ក៏ទទួលបាន ប្រសិទ្ធភាព មិនចាញ់គ្នាដែរ ។
៤-ខ្ញី
បើអ្នកមិនចូលចិត្ត ទទួលទានខ្ញី ស្រស់ទេ ត្រូវដំខ្ញីចាស់ឱ្យបែក រួចដាក់ ស្ងោរក្នុងទឹកក្តៅ ដាក់ស្ករចូលបន្តិច នោះអ្នកនឹងបាន ទឹកខ្ញីក្តៅៗ ដែលមាន ប្រសិទ្ធភាព ក្នុងការសម្រួល ប្រព័ន្ធដង្ហើម ឱ្យដំណើរការ បានស្រួល ។
៥-ជីរលីងលាក់
ជីរលីងលាក់ មានឥទ្ធិពលបំបាត់ ផ្តាសាយ ព្យាបាលអាការ រលាកបំពង់ខ្យល់ ជួយឱ្យប្រព័ន្ធដង្ហើម ដំណើរការល្អ ដែលអាចជួយឱ្យអ្នក ដេកលក់ស្កប់ស្កល់ គ្មានសំឡេងស្រមុក ៕
No comments:
Post a Comment