Saturday, March 19, 2011

អាហារ ជួយអោយថ្លើមល្អ

ថ្លើមគឺជាអវយវៈ ដ៏សំខាន់មួយ ដែលប្រឈម នឹងសារជាតិពុល ដែលចូល ទៅប្រមូលផ្តុំ ។ ប៉ុន្តែអ្នកអាច ជួយឱ្យថ្លើមល្អ បានដោយការ ទទួលទានអាហារ ជំនួយថ្លើម ៥ មុខ ខាងក្រោមនេះ ៖
១- ល្មៀត
ល្មៀត គឺជាឱសថ ធម្មជាតិ ដ៏ល្អបំផុតមួយ ក្នុងការ ការពារថ្លើម ។ វាមាន ប្រសិទ្ធភាព ក្នុងការលាង សម្អាតជាតិពុល ដែលប្រមូលផ្តុំ នៅក្នុងថ្លើម ជួយស្តារ សមត្ថភាពថ្លើម ឱ្យខ្លាំងឡើងវិញ ។ បើចង់បាន ប្រសិទ្ធភាព កាន់តែខ្ពស់ គួរតែទទួលទាន ល្មៀតស្រស់ៗ ជាមួយទឹកគ្រឿង ។
២- ស្ពៃក្តោប
ផ្សែងដែលធ្លាយ ចេញពី សឺម៉ាំងម៉ូតូ រថយន្ត និង ថ្នាំព្យាបាល រោគផ្សេងៗ ដែលយើងទទួលទាន ចូលទៅវានឹង ប្រមូលផ្តុំនៅថ្លើម បើមានច្រើនពេក នឹងធ្វើឱ្យថ្លើម ពិការដោយ មិនដឹងខ្លួន ។ ដូច្នេះអ្នករស់ នៅក្នុងទីក្រុង ទាំងឡាយគួរតែ មានស្ពៃក្តោប ជាមួយមុខម្ហូប ប្រចាំគ្រួសារ ដើម្បីការពា រជំងឺមហារីកថ្លើម ។ ស្ពៃក្តោប មានសារធាតុ អាហារ ប្រឆាំងនឹងរោគ មហារីកជាច្រើន ដូចជា សារធាតុ អ៊ិនដូលហ្វùវ៉ាណូយ ខាប៊ីណុល សាល់ហ្វារ៉ាហ្វេន គ្លុយកូស៊ីណូឡេត បេតាឃែរ៉ូទីន អាស៊ីដហ្វូលិក ជួយ លាងសម្អាត សារធាតុពុល ធ្វើឱ្យពោះវៀនស្អាត បន្ថយអាការ រលាកពីដំបៅ ក្នុងពោះវៀន បំបាត់ទល់លាមក ឈឺកចុកសៀត ណែនពោះ គុណប្រយោជន៍ ច្រើនបែបនេះ មិនទទួលទាន គួរឱ្យស្តាយបំផុត ។
៣- ផ្សិត
ផ្សិត មានប្រសិទ្ធភាព ក្នុងការបន្ថយ ជាតិខ្លាញ់ ក្នុងថ្លើម ជួយលាងសម្អាត ជាតិពុល ការពារជំងឺមហារីក និង សាច់ដុះ ទប់ស្កាត់ សារធាតុ រ៉ាឌីកាល់សេរី ការពារការកើត គីសក្នុង ថង់ទឹកប្រមាត់ រំលាយភ្នាស ជាលិកាតភ្ជាប់ (Connective tissue) ក្នុងពោះ ឆ្អឹងត្រគាក និង ស្បូន ។
៤- កៅគី
កៅគី ជាឱសថ ក្នុងបេះដូង របស់គ្រូពេទ្យ បុរាណចិន យូរមកហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ក៏មានសិទ្ធិ ទទួលបាន អត្ថប្រយោជន៍ ដូចគ្នាដែរដោយ គ្រាន់តែយកមក ឆុងផឹកជាមួយ ទឹកក្តៅ ឬដាក់ក្នុង សម្លស្ងោរ ដែលអ្នកចូលចិត្ត ។ តែប៉ុណ្ណឹង រាងកាយ ក៏បានទទួល ប្រសិទ្ធភាពល្អៗ ក្នុងការជំនួយថ្លើម ជំនួយប្រព័ន្ធ ការពាររាងកាយ បង្កើនចំនួន គ្រាប់ឈាមស បន្ថយជាតិស្ករ និង ខ្លាញ់ក្នុងឈាម និង ការពារខ្លាញ់ ក្នុងថ្លើម ។
៥- កន្ទួតព្រៃ
ឱសថធម្មជាតិ ដូចជាកន្ទួតព្រៃ នេះសម្បូរទៅ ដោយវីតាមីន C ច្រើនជាង ផ្លែប៉ោម រហូតដល់ទៅ ១៦០ ដង ។ ប្រសិនបើយើង ទទួលទានលេង ជំនួសស្ករគ្រាប់ នឹងជួយឱ្យ សុខភាពរួចផុត ពីរោគថ្លើមប្រភេទ B និង រោគមហារីកថ្លើម ។ ជាពិសេស វីតាមីន C ដែលមានក្នុង ផ្លែកន្ទួតព្រៃ នឹងមិនរលាយដូច ក្នុងផ្លែឈើ ផ្សេងឡើយ ទោះជាយកទៅ ឆឹងស្ករ ក្លាស្សេ ឬ អប់ឱ្យស្ងួតក្តី ៕

No comments:

Post a Comment