Monday, March 21, 2011

ទឹកមៀនទប់ស្កាត់រោគ

មៀន ជាផ្លែឈើក្តៅ បើទទួលទាន ស្រស់ៗ វាអាចធ្វើឱ្យ យើងក្តៅក្នុង ប៉ុន្តែនៅពេល យកមកធ្វើជា មៀនស្ងួតនោះ ភាពក្តៅក៏រលាយ បាត់អស់សល់តែ ជាតិស្ករស៊ូក្រូស (Sucrose) និង គ្លុសកូស ខ្ពស់ ដែលរាងកាយ ប៊ឺតស្រូបយកទៅ ប្រើបានភ្លាមៗ ជួយឱ្យរាងកាយ ស្រស់ស្រាយ បាត់ហត់នឿយ ។
មៀនសម្បូរទៅដោយ សារធាតុអាហារ ជាច្រើនដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន B និង វីតាមីន C មានប្រយោជន៍ ចំពោះ ប្រព័ន្ធប្រសាទ ជំនួយឈាម ជួយឆ្អឹង និង ធ្មេញឱ្យរឹងមាំល្អ ។
សាច់មៀន មានប្រយោជន៍ ចំពោះប្រព័ន្ធ ចរន្តឈាម ជួយឱ្យស្បែកភ្លឺថ្លា សមចំពោះស្ត្រី ដែលមានបញ្ហារដូវ និងថែមទាំង ជំនួយបេះដូង ជំនួយថាមពល ជួយឱ្យ ប្រព័ន្ធប្រសាទ បានធូរស្បើយ ។
ស្លឹកមៀន ក៏ប្រើធ្វើជា ឱសថបុរាណបាន បើយកមកឆុង ជាមួយទឹកក្តៅផឹក អាចព្យាបាលរោគ ឫសដូងបាត ផ្តាសាយ និង គ្រុនចាញ់ ។
គ្រាប់មៀន ហាលឱ្យស្ងួត កិនលាយជាមួយ ទឹកឃ្មុំ ប្រើបំបាត់ការ ឈឺចាប់ ព្យាបាលរោគ សើស្បែក ។ ចំណែកផ្កាមៀន ធ្វើជាថ្នាំនោមទាស់ ជួយរំលាយដុំគ្រួស ក្នុងតម្រងនោម ៕

No comments:

Post a Comment