សម្រាប់ស្ត្រីភេទ គួរតែដឹងថា សារធាតុមួយចំនួននៅក្នុងតែបៃតងធ្វើឱ្យសារពាង្គកាយដុតបំផ្លាញថាមពលបានល្អ ជួយកាត់បន្ថយទម្ងន់ដោយគ្មានផលប៉ះពាល់ដល់ការរលោតនៃបេះដូង និងជួយកាត់បន្ថយស្ថានភាពចាស់ជរាផងដែរ ។ ក្រៅពីនេះ តែបៃតងថែមទាំងជាភេសជ្ជៈមានគុណប្រយោជន៍ជាឱសថព្យាបាលដ៏យូរលង់និងមានភាពលេចធ្លោបំផុត លុបលាងជាតិពុល ដែលបានទទួលពីអាហារ ថ្នាំ និងសារធាតុផ្សេងៗទៀតចេញពីសារពាង្គកាយ ធ្វើឱ្យសុខភាពរបស់ថ្លើមមានលក្ខណៈល្អប្រសើរ ៕
Tuesday, March 22, 2011
តែបៃតងជាឱសថ

Monday, March 21, 2011
រុក្ខជាតិឱសថខ្មែរ ១០ មុខ
អាចនិយាយបានថា ឱសថបុរាណទាំងនេះ មានគុណសម្បត្តិ មិនចាញ់ឱសថទំនើប ដែលផលិតតាម បច្ចេកវិជ្ជាសម័យថ្មី នោះទេ ព្រោះបើកាន់តែ ស្រាវជ្រាវ និង ពិសោធកាន់តែ ច្រើនប៉ុនណា គឺកាន់តែរកឃើញថា “រុក្ខជាតិឱសថ” ដែលមាន តាំង ពីបរមបុរាណ នៅក្នុងស្រុកយើងនេះ គឺជាថ្នាំពហុប្រយោជន៍ ប្រើសម្រាប់ព្យាបាលរោគ ជំនួយសុខភាព ថែមទាំងអាចប្រើដើម្បី បង្កើនសម្រស់បាន យ៉ាងល្អផងដែរ ។ ខាងក្រោមនេះ គឺជាបណ្តារុក្ខជាតិ ឱសថ ពេញនិយម របស់នារីៗ ដែលនរណាៗ ក៏ មិនហ៊ាន នឹងបដិសេធឡើយ
រមៀត
រមៀតអាចប្រើជំនួសថ្នាំ ដើម្បីសម្រាលអាការ ផ្សេងៗដូចជា ប្រើសម្រាប់ព្យាបាល អាការហើមពោះ ចុកសៀត អាហារមិនរំលាយ ប្រើសម្រាប់កាត់បន្ថយ អាស៊ីដ បណ្តេញខ្យល់ ព្យាបាលអាការចុកពោះ ព្យាបាលការតឹងសាច់ដុំ ធ្វើឱ្យការបណ្តឹង នៃ ពោះវៀនថយចុះ ប្រើធ្វើជាថ្នាំជួយ ឱ្យទទួលទានអាហារ បានច្រើន បណ្តេញទឹកលឿង និង ប្រើព្យាបាលអាការ ប្រចាំខែមិនប្រក្រតី ។ មានស្ត្រីខ្លះបាន យករមៀតមកខាត់ស្បែក ដើម្បីឱ្យមើលឃើញ លឿងម៉ដ្ឋខៃ ភ្លឺផ្លេកផងដែរ ។
ខ្ញី
ក្រៅពីប្រេងខ្ញី មានសារធាតុ ដែលបញ្ចោញ ប្រតិកម្មរំញោច ដល់ការច្របាច់ នៃក្រពះអាហារ និង ពោះវៀនហើយនោះ គេក៏និយមយកគល់ខ្ញី ប្រើជំនួសថ្នាំ ដើម្បីបណ្តេញខ្យល់ ព្យាបាលការហើមពោះ ចុកសៀត ចុកពោះ ហើយបើប្រើគល់ស្រស់ បុកពូតយកទឹក លាយជាមួយទឹកក្រូចឆ្មារ ថែមអំបិលតិចតួច ផឹកបំបាត់ក្អក និង ស្លេស្ម៍ ។ រីឯស្លឹកខ្ញីមានគុណសម្បត្តិ ព្យាបាលរោគគ្រាំ ព្យាបាលប្រមេះ ព្យាបាលនោមទាស់ និង ប្រើសម្រាប់សម្លាប់ព្រូន ។
រំដេង
គល់របស់រំដេង សម្បូរទៅដោយប្រេង ដែលមានឫទ្ធិទប់ទល់ និង រោគផ្សិតផ្សេងៗ រួមទាំងមានឫទ្ធិ ជួយបណ្តេញខ្យល់ និងទប់ស្កាត់មេរោគ បាក់តេរី ។ យកគល់រំដេង ប្រើជំនួសថ្នាំ បណ្តេញខ្យល់ ព្យាបាលជំងឺហើមពោះ សម្រាលការរមួលពោះ ចង់ក្អួត ប្រើសម្រាប់ព្យាបាល ជំងឺសើស្បែក ស្រែង ភ្លឺ ព្យាបាលខ្យល់ពិស ។ ក្រៅពីនេះក៏អាច ប្រើធ្វើជាគ្រឿងទេស ជួយបំបាត់ក្លិនឆ្អាប របស់សាច់សត្វ ផ្សេងៗបានទៀតផង ។
ស្លឹកគ្រៃ
ស្លឹកគ្រៃជួយបន្ថែម អំបិលខនិជ ដែលចាំបាច់សម្រាប់ រាងកាយ ជាច្រើនប្រភេទដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន E ។ រីឯដើមរបស់វាប្រើ សម្រាប់ព្យាបាល ជំងឺហើមពោះ ចុកសៀត បណ្តេញខ្យល់ ជួយឱ្យទទួលទាន អាហារបានល្អ ព្យាបាលការឈឺក្រពះ ព្យាបាលការរាករូស សម្រាលបញ្ហារដូវ មកមិនប្រក្រតី ។ អ្វីដែលសំខាន់នោះ គឺក្រៅពីប្រយោជន៍ដ៏ច្រើននេះ ស្លឹកគ្រៃក៏ជារុក្ខជាតិ ដែលងាយស្រួលដាំ និង រក្សាទុកបានយូរ ។
អង្កាញ់
ក្រៅពីយកទៅស្លហើយនោះ ស្លឹក និង ផ្ការបស់ដើមអង្កាញ់ មានគុណប្រយោជន៍ ជួយព្យាបាលជំងឺ សរសៃប្រសាទ ធ្វើឱ្យដេកលក់ស្រួល និង ប្រើព្យាបាលអង្កែ ជួយបញ្ចុះព្រូន ព្យាបាលការទល់លាមក ព្យាបាលជំងឺស្ពឹក សម្ពាធឈាមខ្ពស់ ។
ក្រូចសើច
ជារុក្ខជាតិ នៅក្នុងអម្បូរក្រូច ដែលមានឈ្មោះល្បីយូរ មកហើយ ដោយសម្បកស្រស់ និង ផ្លែស្ងួតរបស់ “ក្រូចសើច” មានគុណសម្បត្តិ ព្យាបាលការកើតខ្យល់ ងងឹតមុខ វិលមុខ ជំនួយបេះដូង បណ្តេញខ្យល់ និង ព្យាបាលបញ្ហារដូវ ។ រីឯផ្លែ របស់វា មានគុណសម្បត្តិ ជាថ្នាំបំបាត់ស្លេស្ម៍ ព្យាបាលក្អក ជួយលាងឈាម ។ ចំណែកឯស្លឹក ប្រើសម្រាប់ព្យាបាលក្អក ព្យាបាលគ្រាំក្នុង និងយកទៅធ្វើ ជាគ្រឿងផ្សំ សម្រាប់ធ្វើម្ហូប ដើម្បីបំបាត់ក្លិនឆ្អាប ។ ចំពោះស្ត្រីដែលមាន បញ្ហាសក់មិនខ្មៅក្រាស់ និងមាន អង្កែ គួរសាកល្បងយក ក្រូចសើចកក់សក់មើល៍ ព្រោះឃើញថា ប្រើបានផលតែម្តង ។
ម្រះព្រៅ
គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅ ដាំស្លបានហើយនោះ វាក៏អាចប្រើសម្រាប់ ជាប្រយោជន៍បាន ច្រើនមុខទៀត ដូចជាព្យាបាល អាការរមួលពោះ ក្អួត ចុកសៀត ហើមពោះ ព្យាបាលឫស ភ្លឺស្រែង ទប់ទល់មេរោគផ្សិត និង ធ្វើឱ្យស្ត្រីមាន ទឹកដោះក្រោយពី សម្រាលកូនរួច ។
ប្រទាលកន្ទុយក្រពើ
ផ្នែកដែលជាសារ៉ាយ នៃប្រទាលកន្ទុយក្រពើ អាចយកទៅប្រើសម្រាប់ ព្យាបាលរបួសរលាត់ស្បែក ភ្លើងឆេះ និង ដំបៅ ដោយសាររលាកទឹកក្តៅ យកទៅលាបដើម្បីការពារ និង ព្យាបាលអាការឆេះស្បែក ដោយសារកម្តៅថ្ងៃ រួមទាំងប្រើសម្រាប់ ព្យាបាលដំបៅរ៉ាំរ៉ៃ កើតឡើងដោយសារកាំរស្មី យកទៅព្យាបាលដំបៅ ដែលកើតឡើងដោយសារ ការមុត និង ដំបៅនៅតាម បបូរមាត់ យកទៅឈ្លីលើសរសៃសក់ ដើម្បីឱ្យសក់ក្រាស់ស្អាត ថែមទាំងអាចព្យាបាល ចំណុចជាំខ្មៅ បានទៀតផង ។
ត្រចៀកក្រាញ់
នៅក្នុងស្លឹកត្រចៀកក្រាញ់ មានសារធាតុ ទ្រីតឺភីណយ ដែលជួយបង្កើន ប្រសិទ្ធភាពក្នុងការ ផលិតខូឡាចេន ដែលជួយបង្កើនការយឺតយារ ទៅដល់សរសៃឈាម ជួយកាត់បន្ថយ ការប្រឈមនឹងរោគ ហើយសរសៃប្រសាទ ចុះខ្សោយ ស្ពឹកស្រពន់ ជួយឱ្យស្បែក តឹងណែន និង មានភាពយឺតយារ ជួយការពារកើតដំបៅ និង ជួយដល់ដំណើរការ ផ្សះនៃដំបៅ ថែមទាំងជួយ ការពារការរលាក នៃដំបៅទៀតផង ។
ខ្ជាយ
ក្រៅពីយកទៅធ្វើជា គ្រឿងផ្សំអាហារ ដើម្បីបំបាត់ក្លិនឆ្អាបសាច់ និង ត្រីហើយនោះ ខ្ជាយគឺជារុក្ខជាតិ ដែលមានគុណប្រយោជន៍ ជាឱសថទៀតផង ។ គេយកគល់ និង ឫសរបស់វាព្យាបាល ជំងឺរាកមួល រាករូស ជំងឺក្រពះ ភ្លឺ-ស្រែង ទឹកស៊ីជើង ធ្លាក់ស រមាស់ក្បាល ដែលកើតឡើង ដោយសាររោគផ្សិត ។ រីឯស្លឹករបស់វា យកទៅព្យាបាល ដំបៅមាត់ និង ព្យាបាលឈាមមានពិស ។
រុក្ខជាតិទាំងនេះ សុទ្ធតែមានប្រយោជន៍ ទាំងអស់ បើសិនជានៅក្នុងទីធ្លាផ្ទះ មានទីកន្លែងទំនេរ គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅប្រើ ជាប្រយោជន៍បាន ច្រើនហើយនោះ ក៏អាចជួយសន្សំ សំចៃប្រាក់កាស បានខ្លះផងដែរ ៕

ទំពាំងបាយជូរ ផ្តល់ប្រយោជន៍
ជាទូទៅគេឃើញថា ស្រាទំពាំងបាយជូរ ត្រូវបានលើកមក និយាយច្រើនជាង ផ្លែទំពាំងបាយជូរ តែយើងត្រូវដឹងថា បើគ្មានផ្លែក៏គ្មានស្រា នេះដែរ ។ ចំពោះអ្នក មិនទទួលទានស្រា ទំពាំងបាយជូរ ក៏អាចពិសាទឹក ផ្លែទំពាំងបាយជូរ ដែរ ព្រោះវាមាន ប្រយោជន៍ ដល់សុខភាពមិនចាញ់ ស្រាទំពាំងបាយជូរ ឡើយ ។
បើតាមអ្នកជំនាញការ ផ្នែកអាហារបំប៉ន និយាយថា ផ្លែទំពាំងបាយជូរ ផ្តល់ផលយ៉ាងល្អ សម្រាប់អ្នកមិនចង់ចាស់ មុនអាយុ ។ ទឹកទំពាំងបាយជូរ ក៏គួរតែមានលើតុជានិច្ច ចំពោះអ្នកដែលតែង ប្រឈមនឹងបរិស្ថានមិនល្អ ព្រោះជាតិ Flavon ក្នុងផ្លែ ទំពាំងបាយជូរ និងស្លឹករបស់វា មានប្រសិទ្ធភាព ទប់ទល់នឹងអុកស៊ីដកម្ម ល្អជាងវីតាមីន C និង E ទៅទៀត ។ ដូច្នេះវាគ្មានអ្វី ពិបាកយល់ទេ ដែលថាបណ្តា ក្រុមហ៊ុនផលិតផល ថែស្បែកប្រើប្រាស់ សារជាតិក្នុង ផ្លែទំពាំងបាយជូរ ជាគ្រឿងផ្សំ ។
ជាងនេះទៅទៀត តាមរយៈប្រសិទ្ធភាព កែសម្រួលមុខងារ រំលាយជាតិខ្លាញ់ ឱ្យទៅជាជាតិបំប៉ន របស់ថ្លើម ផ្លែទំពាំងបាយជូរ ក៏ជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាមផងដែរ ។ ដោយសារវាផ្ទុកជាតិ Kalium ច្រើនដូច្នេះ ទំពាំងបាយជូរ ក៏អាច ជួយទប់ ស្កាត់ជំងឺលើសឈាម និង ជំងឺបេះដូងទៀតផង ។
អ្នកវិទ្យាសាស្ត្រនៅ មហាវិទ្យាល័យ Wisconsin (អាមេរិក) បានឱ្យដឹងថា អ្នកដែលហូប ទំពាំងបាយជូរញឹកញាប់ នឹងចៀសផុតពីជំងឺ សរសៃឈាមខួរក្បាល ដោយសារទំពាំងបាយជូរ ធ្វើឱ្យឈាមរាវ ដោយវាទប់មិនឱ្យ ឈាមកក ក្នុងសរសៃឈាម ។
ពេលយើងហូប ផ្លែទំពាំងបាយជូរ តែងចូលចិត្ត សាច់ច្រើនជាង ប៉ុន្តែបើតាម វេជ្ជសាស្ត្រវិញ គ្រាប់ និង ស្លឹករបស់វា ទើបជារបស់មានតម្លៃជាង ។ មូលហេតុដោយសារ ក្នុងគ្រាប់របស់វាមាន សារជាតិ OPC ជួយទប់ស្កាត់ភាពចាស់ និង ការពារជំងឺ មហារីក ។ ប្រសិទ្ធភាពខាងលើ នឹងកើនខ្ពស់ បើមានវីតាមីន C ស្ថិតក្នុងស្លឹក ទំពាំងបាយជូរនោះ ។ ប៉ុន្តែគួរឱ្យស្តាយ គ្រាប់ផ្លែទំពាំងបាយជូរ នៅស្រុកយើងពិបាក នឹងចូលដល់ក្រពះណាស់ ព្រោះថាមនុស្សភាគច្រើន មិនចង់ទំពាវាសោះឡើយ ។ លើសពីនេះទៀត វាហាក់ដូចត្រូវបានគេ ខ្ពើមរអើម ព្រោះថាពេលហូបតែងត្រូវ បានគេព្រួសចេញពីមាត់ ស្ទើរគ្មានគ្រាប់ណា អាចចូលពោះបានទេ ប៉ុន្តែនៅបណ្តាប្រទេស ជឿនលឿន គេបែរជាប្រជែងគ្នា រុករកប្រមូល ស្លឹក គ្រាប់ទំពាំងបាយជូរ យក មកប្រើជាផលិតផល ថែស្បែក និង សុខភាពទៅវិញ ។ ដូច្នេះដើម្បី ទទួលបានប្រយោជន៍ ខាងសុខភាព លើកក្រោយពេល លោកអ្នកទទួលទាន ទំពាំងបាយជូរ សូមកុំចោល គ្រាប់ឱ្យសោះ ៕

អត្ថប្រយោជន៍របស់ ផ្លែល្ពៅ
ល្ពៅក្រៅពីអាចប្រើ ច្នៃធ្វើជាម្ហូប បានច្រើនមុខ យ៉ាងឆ្ងាញ់ពិសា ហើយ គេនៅអាចប្រើ ធ្វើជាឱសថ ព្យាបាលរោគ ទៀតផង ។
ចំពោះផលប្រយោជន៍ ពិសេស របស់ផ្លែល្ពៅ មានដូចជា ៖
- ផ្លែល្ពៅមានរសជាតិផ្អែម មានសារជាតិ បេតាឃែរ៉ូទីន ដែលជាប្រភពដើម នៃវីតាមីន A ។ ហេតុនេះហើយ ទើបអាចការពារ រោគមហារីក ពិសេស រោគមហារីក តម្រងនោម របស់មនុស្ស វ័យចំណាស់ ការពាររោគសើស្បែក កាត់បន្ថយ អាការឈឺចុក រួយក្បាលជង្គង់ ចង្កេះ និង ការពាររោគ កម្រើកខ្លួនមិនរួច ទៀតផង ។
- ល្ពៅអាចការពារ រោគទឹកនោមផ្អែម រោគលើសឈាម ជំនួយថ្លើម ក្រលៀន និង បំប៉ន ក្រសែភ្នែក ។
- ល្ពៅជាបន្លែដែល មានកាកសរសៃខ្ពស់ ផ្តល់ថាមពលទាប ខ្លាញ់តិច ដូច្នេះសមរម្យបំផុត ចំពោះអ្នកត្រូវការ បញ្ចុះទម្ងន់ ។ ក្រៅពីនេះ សារជាតិ ការបូអ៊ីដ្រាត ក្នុងផ្លែល្ពៅនៅអាច ជួយបំបាត់ រោគដំបៅ ក្នុងក្រពះ និង ពោះវៀនផ្នែក ខាងលើផងដែរ ។
- ល្ពៅអាចជួយកម្ចាត់ ស្លេស្មិ៍ ជួយបន្សើមសួត កាត់បន្ថយអាការដង្ហក់ របស់អ្នកកើតហឺត និង ជួយជំនួយកម្លាំង ។
- គ្រាប់ល្ពៅ់មាន គុណសម្បត្តិ ខាងព្យាបាល និង កាត់បន្ថយឱកាស ក្នុងការកើតរោគ ក្រួសក្នុងតម្រងនោម និង មានសារជាតិ ជាឱសថបញ្ចុះព្រូន មួយចំនួន ។
- ប្រេងដែលចម្រាញ់ ពីគ្រាប់ល្ពៅ មានរសជាតិផ្អែម ដែលប្រើទទួលទាន ជំនួយដល់ប្រសាទ ៕

អ្នកផឹកកាហ្វេ មួយថ្ងៃមួយពែង
អ្នកស្រាវជ្រាវ នៅពេលថ្មីៗនេះ បានអះអាងថា ការផឹកកាហ្វេ មួយពែង ជារៀងរាល់ថ្ងៃ អាចជា អាថ៌កំបាំងមួយ ដើម្បីធ្វើឱ្យមាន អាយុយឺនយូរ ។
ការស្រាវជ្រាវ តាមដាន ជាពិសេសមួយ ដែលគេធ្វើឡើង ដើម្បីរកមើលថា អ្វីដែលជួយមនុស្សយើង ឱ្យរស់ដល់អាយុ ១០០ ឆ្នាំនោះ បានបង្ហាញលទ្ធផលថា សូម្បីតែអ្នកដែល មានសម្ពាធឈាមខ្ពស់ ក៏មានសុខភាពល្អ ប្រសើរជាងមុនដែរ បើគេបាន ផឹកកាហ្វេ ក្នុងមួយថ្ងៃ មួយពែង ។
បើយោងតាម លទ្ធផលនៃការសិក្សា ដែលបានចេញ កាលពីដើមខែកញ្ញា បានឱ្យដឹងថា វាជួយបង្កើនភាពរំយឺត នៃសរសៃឈាមក្រហម ដែលជាលទ្ធផល ធ្វើឱ្យកាត់បន្ថយ ជំងឺបេះដូង ។
កម្មវត្ថុនៃការ ស្រាវជ្រាវនេះ គឺអ្នកចូលរួមដែល មានអាយុចាប់ពី ៦៥ ឆ្នាំ ទៅដល់ ១០០ ឆ្នាំ និង អ្នកដែលមានអាយុវែង ទាំងឡាយដែលរស់នៅ លើកោះអាយខេរី របស់ប្រទេសក្រិក ។ កោះអាយខេរី ត្រូវបានគេស្គាល់ថាជា “កោះនៃ មនុស្សអាយុវែង” ហើយមួយភាគបី នៃប្រជាជន ដែលរស់នៅលើ កោះមួយនេះ មានអាយុ ៩០ ឆ្នាំ ។
ចំនួនមនុស្ស ដែលរស់នៅ លើកោះនេះទាំងអស់ គិតជាមធ្យមមាន ជំងឺមហារីក ២០ ភាគរយ តិចជាង និងជំងឺបេះដូង ៥០ ភាគរយតិចជាង បើប្រៀបធៀប នឹងអ្នកដែលស្ថិត ក្នុងប្រទេសលោក ខាងលិច ។ លើសពីនេះទៅទៀត ចំពោះជំងឺបាត់បង់ ការ ចងចាំស្ទើរតែ អត់មានតែម្តង ។ កោះអាយខេរី គឺជាតំបន់គួរឱ្យ ចាប់អារម្មណ៍សម្រាប់ អ្នកដែលចង់ដឹង អំពីគន្លឹះធ្វើឱ្យ សុខភាពល្អ តាំងពីសតវត្សរ៍ទី ៦ មកម៉្លេះ ។
អ្នកជំនាញនៅ សម័យទំនើបនេះ បានអះអាងថា អាហារបែបមេឌីទែរ៉ាណេ ដែលអំណោយផលចំពោះ បេះដូង គឺទឹកឃ្មុំ និង “តែ” បែបធម្មជាតិនៅ លើកោះនេះ ក៏ជាផ្នែកដែលជួយ ឱ្យប្រជាជនមាន អាយុវែងដែរ ។
ឥឡូវការផឹកកាហ្វេ ជាទៀងទាត់ត្រូវ បានស្រាវជ្រាវ ដោយអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យអាថែន ដើម្បីរកមើលថា តើវាអាចជួយឱ្យ មនុស្សមានអាយុវែង ឬអត់ ។ ពួកគេបានតាមដាន មនុស្សចំនួន ៤៨៥ នាក់ ដែលមាន សម្ពាធឈាមខ្ពស់ ។
ជំងឺលើសឈាម ធ្វើឱ្យកើតអាការរឹង សរសៃឈាមក្រហម និង កាត់បន្ថយភាព យឺតដែលជាលទ្ធផល បង្កើនឱកាសនៃការ កើតរោគបេះដូង និង រោគស្ត្រូក ។ បណ្ឌិត គ្រីស្ទីណា គ្រីសូហ៊ូ ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវ នេះនិយាយ ថា “ពីមុនមក ធ្លាប់មានព័ស្តុតាង ផ្ទុយគ្នា ទាក់ទងនឹងឥទ្ធិពល នៃការផឹកកាហ្វេ ចំពោះសុខភាពបេះដូង ដោយមានការសិក្សាខ្លះ បង្ហាញថា ការផឹកកាហ្វេ ធ្វើឱ្យសម្ពាធឈាម កើនឡើង ។ ប៉ុន្តែការផឹកកាហ្វេ គឺជាទម្លាប់សង្គមមួយ នៅក្នុងវប្បធម៌ក្រិក ដូច្នេះហើយ វា ជារឿងមួយ ចាំបាច់ណាស់ដែលយើង ត្រូវធ្វើការស្រាវជ្រាវ អង្កេតលើកោះ ដែលមានអ្នក អាយុយឺនយូរ ច្រើនមួយនេះ” ។
សរសៃឈាមក្រហម របស់អ្នកចូលរួម ស្រាវជ្រាវ ត្រូវបានគេវាយតម្លៃ អំពីភាពយឺតរបស់វា ។ ៥៦ ភាគរយ នៃអ្នកផឹកកាហ្វេ ក្នុងកម្រិតមធ្យម (ផឹកមួយទៅពីរពែង ក្នុងមួយថ្ងៃ) មានសុខភាព សរសៃឈាម ក្រហមល្អជាងគេ បំផុតហើយសរសៃឈាម របស់អ្នកទាំងនោះ មានសកម្មភាពដូច សរសៃឈាមនៅក្នុង ខ្លួនមនុស្សដែលមាន វ័យក្មេងដែរ ។ សរសៃឈាមក្រហម របស់ពួកគេមាន ភាពយឺតច្រើនជាង សរសៃឈាមក្រហម របស់អ្នកដែល ផឹកកាហ្វេតិចតួច ឬ មិនផឹកសោះ ។
បណ្ឌិត គ្រីសូហ៊ូ និយាយថា អ្នកផឹកកាហ្វេ ក្នុងកម្រិតមធ្យម ផឹកប្រមាណពី ២៥ ទៅ ៥០ មិល្លីលីត្រ នៃកាហ្វេជារៀងរាល់ថ្ងៃ ។ ជាធម្មតាអ្នកដែល ចូលរួមនោះ ផឹកកាហ្វេខ្លាំងរបស់ក្រិក ប៉ុន្តែកាហ្វេប្រភេទ ដទៃទៀត ក៏ទំនងជាមានប្រសិទ្ធភាព ដូចគ្នា ដែរ ។
ទោះបីជាយ៉ាងណា ក៏ដោយ ការផឹកកាហ្វេច្រើនពេក អាចនឹងធ្វើឱ្យប្រសិទ្ធភាព ខាងលើបាត់ទៅវិញ ។ នៅក្នុងការស្រាវជ្រាវនេះ បង្ហាញថា មួយក្នុងចំណោមដប់ នៃអ្នកដែល ផឹកកាហ្វេបីពែង ឬ ច្រើនជាងនេះ ក្នុងមួយថ្ងៃ មានភាពយឺត នៃសរសៃ ឈាមក្រហម យ៉ាប់ជាងគេបំផុត ៕

ហូបចេកណាំវ៉ា
ចេកណាំវ៉ា ផ្តល់វីតាមីន A ខ្ពស់ជាងគេ បំផុតក្នុងចំណោម ចេកទាំងអស់ ។ មិនតែប៉ុណ្ណោះ វាថែមទាំងមាន វីតាមីន B1 វីតាមីន B2 វីតាមីន C និង វីតាមីន B6 ក្នុងបរិមាណ ប្រហាក់ប្រហែលគ្នា ។ ជាងនេះទៅទៀត ចេកណាំវ៉ាក៏មាន គុណប្រយោជន៍ ខាងសារធាតុ អាហារពិសេសជាង ចេកប្រភេទផ្សេង ពីព្រោះវាមាន ប្រូតេអ៊ីន មាន អាស៊ីដអាមីណូ អារ៍ជិនីន និង ហ្វីស្ទីឌីន ដែលមានភាពចាំបាច់ ចំពោះការលូតលាស់ របស់ទារក ។ ក្រៅពីនេះ ចេកណាំវ៉ា ក៏មានប្រសិទ្ធភាព ខាងផ្នែកឱសថ ទៀតផង ដូចជា ៖
១- ជួយសម្រាល អាការឈឺ-ក : ឬអាការ ឈឺដើមទ្រូង ដោយសារក្អក ដោយទទួលទាន មួយថ្ងៃ ៥-៦ ផ្លែ ។
២- កាត់បន្ថយក្លិនមាត់ នៅពេលព្រឹក : ចេកណាំវ៉ាជួយ កាត់បន្ថយក្លិនមាត់ បានល្អ ។ យើងអាចធ្វើបានដោយ ទទួលទានចេកណាំវ៉ា ក្រោយពីភ្ញាក់ ពីដំណេកភ្លាម សឹមទៅដុសធ្មេញ នោះវាអាច ជួយបន្ថយក្លិនមាត់ ។
៣- ធ្វើជាថ្នាំបំបាត់ ទល់លាមក : ឬប្រព័ន្ធបញ្ចេញ កាកសំណល់ ដំណើរការមិនធម្មតា ។ សារធាតុផេកទីន (Pectin) ដែលមានក្នុង ចេកណាំវ៉ា នឹងធ្វើជាភ្នាក់ងារបង្កើត ជាតិសរសៃអាហារ ឱ្យទៅពោះវៀន បង្កើតប្រតិកម្ម រហូតទាល់តែធ្វើឱ្យ មាន អារម្មណ៍ចង់បត់ជើងធំ ។ ដូច្នេះវិធីបំបាត់ អាការទល់លាមក គឺត្រូវទទួលទាន ចេកណាំវ៉ាទុំ ១-២ ផ្លែមុនចូលដំណេក រួចផឹកទឹកឱ្យច្រើនៗ នោះវានឹងអាចជួយ ឱ្យបត់ជើងស្រួល នៅព្រឹកស្អែកឡើង ។
៤- បំបាត់រាករូស : ចេកណាំវ៉ា មានសារធាតុថេននីន យ៉ាងច្រើន ទើបវាអាចជួយព្យាបាល អាការរាករូស ប្រភេទមិនខ្លាំង ដោយប្រើចេកណាំវ៉ាខ្ចី ឬស្រគាល យកមកបកសម្បកចេញ ហាន់ជាចំណិតស្តើងៗ ចាក់ទឹកចូលឱ្យល្មមលិច រួចដាក់ ដាំដោយ ប្រើភ្លើងល្មមៗ ប្រមាណជាកន្លះម៉ោង ផឹកមួយដងពី កន្លះទៅមួយពែង ដោយផឹករៀងរាល់លើក ពេលដែលបត់ជើង ។
៥- ព្យាបាលរោគក្រពះ : យកចេកណាំវ៉ាមក បកសម្បករួច យកមកហាន់ជាចំណិតស្តើងៗ ដាក់ហាលថ្ងៃពីរថ្ងៃឱ្យស្ងួត បន្ទាប់មកយកមក កិនឱ្យម៉ដ្ឋ ប្រើទទួលទាន មួយដង ១-២ ស្លាបព្រាបាយ ដោយជ្រលក់ទឹកអង្ករ ឬទឹកឃ្មុំទទួលទាន មុនអាហារ កន្លះម៉ោង ឬមុនចូលដេក រៀងរាល់ថ្ងៃ ។
៦- សម្បកចេកណាំវ៉ា ជួយសម្រាល អាការរមាស់ : ដោយសារសត្វល្អិត ទិចខាំ និង ស្នាមកន្ទួលក្រហម ដោយសារអាការរមាស់ ។ មិនតែប៉ុណ្ណោះ សាច់ និង សម្បកចេកណាំវ៉ា ក៏មានឥទ្ធិពល ក្នុងការទប់ស្កាត់រោគផ្សិត និង បាក់តេរី ដែលធ្វើឱ្យកើត ខ្ទុះ បានទៀតផង ៕

ផ្លែជម្ពូ ជាឪសថធម្មជាតិ
ផ្លែជម្ពូ ត្រូវបានគេ ចាត់ទុកថាជា ឪសថធម្មជាតិ អាចការពារប្រឆាំង ជំងឺទឹកនោមផ្អែម ដោយសារវាមាន ប្រសិទ្ធភាព សម្រួលដំណើរការ ក្រពេញទឹកនោម របស់មនុស្សយើង ។
សាច់ និងគ្រាប់ របស់ផ្លែឈើមួយនេះ មានផ្ទុកនូវសារធាតុ អាចជួយកាត់បន្ថយ ជាតិស្ករគ្លុយកូស នៅក្នុងសរីរាង្គ ។ អ្នកអាចទទួលទាន បានការព្យាបាល បែបធម្មជាតិ ដោយគ្រាន់តែទទួលទាន ផ្លែឈើនេះស្រស់ៗ ។ ប៉ុន្តែសម្រាប់នៅ ប្រទេសឥណ្ឌា ក្រៅពីការទទួលទាន ផ្លែស្រស់ គ្រាប់របស់វា ត្រូវបានគេបុកធ្វើជាម្សៅ សម្រាប់កែរោគ ទឹកនោមផ្អែម ។
ថ្វីត្បិតតែ អ្នកវិទ្យាសាស្ត្រ បានរកឃើញថា គ្រាប់និងផ្នែកខ្លះ នៃដើមជម្ពូមានផ្ទុក ជាតិពុលតិចតួច ប៉ុន្តែប្រជាជន នៅអាស៊ីជាច្រើន បានចាត់ទុកផ្លែនេះ ថាជាឪសថធម្មជាតិ ការពាររោគខួរក្បាល ថ្លើម និង ជំងឺទឹកនោមផ្អែម ៕

អាហារ ៤ មុខ
* បបរទឹកអំពៅ
អង្ករខ្សាយ ៥០ ក្រាម, លាងទឹកឱ្យស្អាត និងដាក់ដាំ ឱ្យក្លាយជាបបរ ទើបចាក់ទឹកអំពៅ ក្នុងបរិមាណ ពី ១០០ ទៅ ១៥០ មិល្លីក្រាម និង កូរឱ្យសព្វ ទទួលទាន ក្នុងមួយថ្ងៃ ២ ដង ។ បបរទឹកអំពៅ នេះត្រូវនឹងមនុស្ស មានសួតស្ងួត និង ក្អក ។
* បបរគ្រាប់អាម៉ង់ និង ថ្នាំស៊ិនសែ
អង្ករខ្សាយ ៥០ ក្រាម លាងទឹកឱ្យស្អាត និង ដាក់ដាំឱ្យពុះ រួចហើយដាក់ គ្រាប់អាម៉ង់ ១០ ក្រាម ។ នៅពេលជិតក្លាយ ទៅជាបបរហើយ ទើបដាក់មើមលីលី (ថ្នាំស៊ិនសែ) ។ ក្រោយពេល ក្លាយជាបបរហើយ ត្រូវដាក់ស្ករសចូល ក្នុងបរិមាណ សមល្មម ទើបដួសយកមក ទទួលទាន ។ បបរគ្រាប់អាម៉ង់ និងថ្នាំស៊ិនសែនេះ អាចធ្វើឱ្យសួត មានជាតិ សំណើម និង បំបាត់ក្អក ។
* ទឹកឃ្មុំ លាយទឹកសណ្តែក
ទឹកសណ្តែកក្តៅ មួយចានចង្កឹះ លាយទឹកឃ្មុំពី ១ ទៅ ២ ស្លាបព្រាបាយ ហើយត្រូវរង់ចាំឱ្យ នៅក្តៅឧណ្ហៗ ទើបយកមក ទទួលទាន ទើបមានប្រសិទ្ធភាព អាចកាត់ស្លេស្មិ៍ និង បំបាត់ក្អក ។
* សាច់ទាស្ងោរ ជាមួយនឹងសណ្តែកដី
សាច់ទា ២៥០ ក្រាម លាងទឹកឱ្យស្អាត និង កាប់ជាដុំៗ រួចហើយដាក់ស្ងោរ ជាមួយនឹងគ្រាប់ សណ្តែកដី ១០០ ក្រាម ដោយលាយជាមួយ នឹងគ្រឿងផ្សំ ដូចជា អំបិល និង ម្សៅស៊ុបទៅតាម ចំណង់ចំណូលចិត្ត ។ ក្រោយពី ស្ងោរដោយប្រើភ្លើង តិចៗ ឱ្យផុយសាច់ហើយ ទើបដួសដាក់ចាន និង ទទួលទានធ្វើជាអាហារ ពេលបាយធម្មតា ។ អាហារនេះអាច ធ្វើឱ្យសួតមាន ជាតិសំណើម និង បំបាត់ក្អក ៕

ត្រឡាច ជួយរំលាយ
ត្រឡាច ជាបន្លែដែល ជនជាតិខ្មែរយើង ដាំ និង ធ្វើជាអាហារ តាំងពីបុរាណកាល រហូតមកដល់ បច្ចុប្បន្ន ។ ដំណាំ មួយប្រភេទនេះ ងាយស្រួលដាំ ហើយផ្តល់ផលលឿន ។ តាមការស្រាវជ្រាវ បង្ហាញថា ត្រឡាចមាន សារជាតិ ពិសេស អាចជួយ រំលាយ អាហារ និង ជំនួយរាងកាយ យ៉ាងល្អផង ។
គុណប្រយោជន៍ របស់ត្រឡាច
ជនជាតិខ្មែរយើង ប្រើត្រឡាច ក្នុងការធ្វើ ម្ហូបអាហារ ច្រើនមុខដូចជា ស្ងោរ ឆា ជាដើម ។
ត្រឡាចខ្ចី មានរសជាតិឆ្ងាញ់ ជាងត្រឡាចចាស់ ព្រោះសាច់វា មានទឹកច្រើន អាចរក្សាទុក បានយូរ ។ ស្លឹកខ្ចី និង ក្តឹបគេអាចប្រើ ធ្វើជាបន្លែប្រហើរ ឬ ស្ងោរ ។ ចំណែក គ្រាប់ត្រឡាច នៅពេលចម្អិន ហើយគេបរិភោគ ដោយវាសម្បូរ សារជាតិខ្លាញ់ និង ប្រូតេអ៊ីន ។
ផលប្រយោជន៍ ជាឱសថ
- ស្លឹក ប្រើបំបាត់ ជាតិពិស របស់សត្វឃ្មុំទិច ជួយផ្សះដំបៅ បំបាត់ក្តៅក្នុង បំបាត់ស្រេកទឹក បំបាត់ អាការហើម មានខ្ទុះ និង រាករូស ។
- ផ្លែត្រឡាច ត្រូវបានគេប្រើ ដើម្បីបញ្ចុះទឹកនោម បញ្ចោញស្លេស្មិ៍ បំបាត់ក្អក បំបាត់ឈាម មានជាតិ ពុល បំបាត់អាការហើម និង រលាកផ្លូវដង្ហើម ។
- គ្រាប់ ប្រើកាត់បន្ថយគ្រុន បំបាត់ឫសដូង បាត បំបាត់រោគផ្លូវ តម្រងនោម បំបាត់អាការ រលាកថ្លើម ជំនួយស្បែក និង រំលាយស្លេស្មិ៍ ។
- ចំណែកឫសវិញ គេអាចស្ងោយកទឹកផឹក បំបាត់ការស្រេកទឹក និង បន្សាបជាតិពុល ។
- រីឯវល្លិស្រស់របស់ ត្រឡាច មានរសជាតិល្វីង ត្រជាក់ ប្រើបំបាត់ ឫសដូងបាត និង គ្រុនក្តៅ ខណៈ ដែលសម្បកវា អាចត្រូវបានប្រើជា ថ្នាំបំបាត់អាការ ហើម បំបាត់ឈឺពោះ និង ដំបៅហើម រលាកមានខ្ទុះ ៕

ទទួលទាន ពោតស្ងោរ
ក្រុមអ្នកពិសោធ ពីសាកល វិទ្យាល័យ គ័រណេល របស់អាមេរិក បានបង្ហាញពី លទ្ធផលនៃ ការពិសោធ ថា ពោតស្ងោរ អាចលាង ជាតិពុល នៅក្នុងរាងកាយ បានច្រើនបំផុត ។
ក្រុមអ្នកពិសោធ បាននាំយក ពោតផ្អែម ចំនួន ៣ ផ្លែ ដាក់ស្ងោរក្នុង សីតុណ្ហភាព ១១៥ អង្សាសេលស៊ីស តែប៉ុណ្ណោះ ។ គេបានជ្រើសរើស រយៈពេលស្ងោរ ខុសៗពីគ្នាគឺ ១០-២៥ និង ៥០ នាទី ទៅតាមលំដាប់ ។ លទ្ធផលដែលគេ ទទួលគឺ សារជាតិ ដែលអាច លាងជម្រះ ជាតិពុល បានកើនឡើងពី ២២, ៤៤ និង ៥៣ ភាគរយ ។ ពោតផ្អែម ដែលគេស្ងោរ ឬអាំង នៅពេលវាក្តៅ កាន់តែខ្លាំង វានឹងបញ្ចេញ សារជាតិម៉្យាង ដែលគេឱ្យឈ្មោះថា អាស៊ីដហ្វេរុលិក ដែលសារជាតិនេះ មានប្រយោជន៍ សម្រាប់រាងកាយ ៕

ទឹកមៀនទប់ស្កាត់រោគ
មៀន ជាផ្លែឈើក្តៅ បើទទួលទាន ស្រស់ៗ វាអាចធ្វើឱ្យ យើងក្តៅក្នុង ប៉ុន្តែនៅពេល យកមកធ្វើជា មៀនស្ងួតនោះ ភាពក្តៅក៏រលាយ បាត់អស់សល់តែ ជាតិស្ករស៊ូក្រូស (Sucrose) និង គ្លុសកូស ខ្ពស់ ដែលរាងកាយ ប៊ឺតស្រូបយកទៅ ប្រើបានភ្លាមៗ ជួយឱ្យរាងកាយ ស្រស់ស្រាយ បាត់ហត់នឿយ ។
មៀនសម្បូរទៅដោយ សារធាតុអាហារ ជាច្រើនដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន B និង វីតាមីន C មានប្រយោជន៍ ចំពោះ ប្រព័ន្ធប្រសាទ ជំនួយឈាម ជួយឆ្អឹង និង ធ្មេញឱ្យរឹងមាំល្អ ។
សាច់មៀន មានប្រយោជន៍ ចំពោះប្រព័ន្ធ ចរន្តឈាម ជួយឱ្យស្បែកភ្លឺថ្លា សមចំពោះស្ត្រី ដែលមានបញ្ហារដូវ និងថែមទាំង ជំនួយបេះដូង ជំនួយថាមពល ជួយឱ្យ ប្រព័ន្ធប្រសាទ បានធូរស្បើយ ។
ស្លឹកមៀន ក៏ប្រើធ្វើជា ឱសថបុរាណបាន បើយកមកឆុង ជាមួយទឹកក្តៅផឹក អាចព្យាបាលរោគ ឫសដូងបាត ផ្តាសាយ និង គ្រុនចាញ់ ។
គ្រាប់មៀន ហាលឱ្យស្ងួត កិនលាយជាមួយ ទឹកឃ្មុំ ប្រើបំបាត់ការ ឈឺចាប់ ព្យាបាលរោគ សើស្បែក ។ ចំណែកផ្កាមៀន ធ្វើជាថ្នាំនោមទាស់ ជួយរំលាយដុំគ្រួស ក្នុងតម្រងនោម ៕

ក្រូចឆ្មារ ព្យាបាលរោគ
* ឈឺពោះ ហើមពោះ ឆ្អល់ពោះ
ច្របាច់ ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយ ទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយ បន្ថយសកម្មភាព ច្របាច់របស់ ពោះវៀន ឱ្យយឺតវិញ ។
* ព្យាបាលរោគក្រពះ
ច្របាច់ ផ្លែក្រូចឆ្មារ ឱ្យចេញទឹកអស់ នៅសល់តែ សម្បក បន្ទាប់មកយក សម្បកឆៅទៅ ដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពី សម្បកផ្លែ ក្រូចឆ្មារ មានប្រសិទ្ធភាព ក្នុងការផ្សះដំបៅ ជួយឱ្យក្រពះ ឆាប់ជា សះស្បើយ ។
* ព្យាបាលអាការ ក្តៀនលាមក
ឆុងទឹកក្រូចឆ្មារ ជាមួយនឹង ទឹកក្តៅ ប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទាន វាភ្លាមៗ ក្រោយពេល ភ្ញាក់ពីដំណេក ពេលព្រឹក ព្រោះវាជួយជំរុញ សកម្មភាពរបស់ ពោះវៀនឱ្យ បត់ជើងធំ តាមធម្មតា ។
* ព្យាបាលរោគរាករូស
នៅប្រទេសឥណ្ឌា គ្រូពេទ្យ ឱសថបុរាណ បានណែនាំឱ្យ ប្រើទឹកក្រូចឆ្មារ លាយជាមួយ ទឹកស្អាត ក្នុងសីតុណ្ហភាព ធម្មតា ទទួលទាន រហូតដល់ អាការរាករូស បានធូរស្បើយ ។
* ព្យាបាលជាតិពុល ក្នុងអាហារ
ប្រើទឹកក្រូចឆ្មារ លាយជាមួយ ទឹកកំបោរ បន្ថែមអំបិលបន្តិច ឱ្យមានរសជាតិ ប្រៃឡែមៗ ទទួលទាន ១ ស្លាបព្រាបាយ មុនពេល បរិភោគអាហារ ដើម្បីជួយសម្លាប់ បាក់តេរី នៅក្នុងក្រពះ ដែលជាមូលហេតុ ធ្វើឱ្យលោកអ្នក រាករូស ៕

ទទួលទាន ក្រូចច្របាច់
ទោះបីជា នៅក្នុង ទឹកក្រូចច្របាច់ សម្បូរទៅដោយ វីតាមីនក្តី តែក៏សម្បូរ ទៅដោយ ជាតិស្ករ ហ្វ្រុកតូសដែរ ។ ក្រោយពេល ស្ករប្រភេទនេះ ចូលទៅសន្សំទុក នៅក្នុងរាង វានឹងបំប្លែង ទៅជា អាស៊ីដយូរិក ទៅបំផ្លាញឈាម ដែលរត់ទៅ ចិញ្ចឹមសន្លាក់ ឆ្អឹង បណ្តាលឱ្យ ហើម និង រលាក ។ តាមលទ្ធិផល ពិសោធ រកឃើញថា អ្នកផឹក ទឹកក្រូចច្របាច់ មួយថ្ងៃមួយកែវ មានអត្រាប្រឈម នឹងរោគរលាកសន្លាក់ ដល់ទៅ ៤១ ភាគរយ ។
ចំណែកភេសជ្ជៈ ដែលងាយ ប្រឈម នឹងរោគខាងលើនេះ ឆាប់បំផុតគឺ ទឹកក្រូចកំប៉ុង ឬ ដប ព្រោះក្នុងនោះ មានជាតិស្ករខ្ពស់ ជាពិសេសមាន អាស៊ីដកាត់ក្រពះ ទៀតផង ។ អ្នកផឹកទឹកក្រូច កំប៉ុង រាល់ថ្ងៃមានអត្រា ប្រឈមនឹង រោគរលាកសន្លាក់ រហូតដល់ ៧០ ភាគរយ ឯណោះ ៕

Saturday, March 19, 2011
ទឹកផ្លែប៉ោម បំបាត់អង្គែ
មានមនុស្សច្រើននាក់ ធុញថប់នឹងបញ្ហាអង្គែ នៅលើក្បាល ដែលពិបាកនឹង បំបាត់ចេញ ហើយបើកាន់តែ មានអាកាសធាតុ ម្តងក្តៅ ម្តងត្រជាក់ ម្តងភ្លៀង ម្តងរាំង បែបនេះ បើសិនជាធ្វើការ សម្អាតមិនបាន ដិតដល់នោះ អង្គែតែងតែចូល មករំខាន ជានិច្ច ។
ចំពោះអ្នកដែល មានបញ្ហារឿងអង្គែ ថ្ងៃនេះសូមណែនាំ នូវថ្នាំល្អៗពីធម្មជាតិ ដែលអ្នកអាចធ្លាប់ជួប ធ្លាប់ឃើញមកខ្លះ ហើយនោះគឺ ទឹកផ្លែប៉ោមសៃដឺ ។ ទឹកផ្លែប៉ោមសៃដឺ គឺជាទឹក ដែលគេច្របាច់ចេញ ពីផ្លែប៉ោមស្រស់ ៗ មានគុណសម្បត្តិ ជួយ ព្យាបាលជំងឺ សើស្បែកបាន ទើបអាច យកឈ្នះអង្គែ ដែលរំខានចិត្ត បានយ៉ាងងាយ ។ យើងចាប់ផ្តើម អនុវត្តទាំងអស់គ្នា ។
វិធីទី ១ : កក់សក់ដោយ សាប៊ូកក់សក់រួច លាងចេញឱ្យស្អាត ផ្សំទឹកប៉ោមសៃដឺ ជាមួយទឹកស្អាត ក្នុងកម្រិត ១ : ១ រួចស្រោចពីលើ សក់សើមដោយ មិនបាច់លាង ទឹកចេញទេ រួចហើយជូតសក់ ឱ្យស្ងួត ។
វិធីទី ២ : ជាវិធីផ្អាប់សក់ ។ កម្តៅទឹកផ្លែប៉ោមសៃដឺ នៅក្នុងបរិមាណ ដែលអាចយកទៅ ផ្អាប់សក់បាន ពេញក្បាល បន្ទាប់មកស្រោច ទឹកផ្លែប៉ោមសៃដឺ ឱ្យសព្វក្បាល រួចហើយយកកន្សែង ពោះគោតូចៗ ឃ្លុំក្បាលទុកចោល ប្រមាណជា ១ ម៉ោង ក្រោយមក លាងសក់ឱ្យស្អាត និង ជូតឱ្យស្ងួត ។
ក្រៅពីជួយដោះស្រាយ បញ្ហាអង្គែហើយនោះ ទឹកផ្លែប៉ោមសៃដឺ ក៏ជួយឱ្យសរសៃសក់ ចែងចាំងទន់ល្មឿយ ផងដែរ ។
ទោះជាមាន របស់ជំនួយ ប៉ុន្តែសូមកុំភ្លេច មើលថែសរសៃសក់ និង ស្បែកក្បាល ជាប្រចាំផង ៕

អាហារ ជួយអោយថ្លើមល្អ
ថ្លើមគឺជាអវយវៈ ដ៏សំខាន់មួយ ដែលប្រឈម នឹងសារជាតិពុល ដែលចូល ទៅប្រមូលផ្តុំ ។ ប៉ុន្តែអ្នកអាច ជួយឱ្យថ្លើមល្អ បានដោយការ ទទួលទានអាហារ ជំនួយថ្លើម ៥ មុខ ខាងក្រោមនេះ ៖
១- ល្មៀត
ល្មៀត គឺជាឱសថ ធម្មជាតិ ដ៏ល្អបំផុតមួយ ក្នុងការ ការពារថ្លើម ។ វាមាន ប្រសិទ្ធភាព ក្នុងការលាង សម្អាតជាតិពុល ដែលប្រមូលផ្តុំ នៅក្នុងថ្លើម ជួយស្តារ សមត្ថភាពថ្លើម ឱ្យខ្លាំងឡើងវិញ ។ បើចង់បាន ប្រសិទ្ធភាព កាន់តែខ្ពស់ គួរតែទទួលទាន ល្មៀតស្រស់ៗ ជាមួយទឹកគ្រឿង ។
២- ស្ពៃក្តោប
ផ្សែងដែលធ្លាយ ចេញពី សឺម៉ាំងម៉ូតូ រថយន្ត និង ថ្នាំព្យាបាល រោគផ្សេងៗ ដែលយើងទទួលទាន ចូលទៅវានឹង ប្រមូលផ្តុំនៅថ្លើម បើមានច្រើនពេក នឹងធ្វើឱ្យថ្លើម ពិការដោយ មិនដឹងខ្លួន ។ ដូច្នេះអ្នករស់ នៅក្នុងទីក្រុង ទាំងឡាយគួរតែ មានស្ពៃក្តោប ជាមួយមុខម្ហូប ប្រចាំគ្រួសារ ដើម្បីការពា រជំងឺមហារីកថ្លើម ។ ស្ពៃក្តោប មានសារធាតុ អាហារ ប្រឆាំងនឹងរោគ មហារីកជាច្រើន ដូចជា សារធាតុ អ៊ិនដូលហ្វùវ៉ាណូយ ខាប៊ីណុល សាល់ហ្វារ៉ាហ្វេន គ្លុយកូស៊ីណូឡេត បេតាឃែរ៉ូទីន អាស៊ីដហ្វូលិក ជួយ លាងសម្អាត សារធាតុពុល ធ្វើឱ្យពោះវៀនស្អាត បន្ថយអាការ រលាកពីដំបៅ ក្នុងពោះវៀន បំបាត់ទល់លាមក ឈឺកចុកសៀត ណែនពោះ គុណប្រយោជន៍ ច្រើនបែបនេះ មិនទទួលទាន គួរឱ្យស្តាយបំផុត ។
៣- ផ្សិត
ផ្សិត មានប្រសិទ្ធភាព ក្នុងការបន្ថយ ជាតិខ្លាញ់ ក្នុងថ្លើម ជួយលាងសម្អាត ជាតិពុល ការពារជំងឺមហារីក និង សាច់ដុះ ទប់ស្កាត់ សារធាតុ រ៉ាឌីកាល់សេរី ការពារការកើត គីសក្នុង ថង់ទឹកប្រមាត់ រំលាយភ្នាស ជាលិកាតភ្ជាប់ (Connective tissue) ក្នុងពោះ ឆ្អឹងត្រគាក និង ស្បូន ។
៤- កៅគី
កៅគី ជាឱសថ ក្នុងបេះដូង របស់គ្រូពេទ្យ បុរាណចិន យូរមកហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ក៏មានសិទ្ធិ ទទួលបាន អត្ថប្រយោជន៍ ដូចគ្នាដែរដោយ គ្រាន់តែយកមក ឆុងផឹកជាមួយ ទឹកក្តៅ ឬដាក់ក្នុង សម្លស្ងោរ ដែលអ្នកចូលចិត្ត ។ តែប៉ុណ្ណឹង រាងកាយ ក៏បានទទួល ប្រសិទ្ធភាពល្អៗ ក្នុងការជំនួយថ្លើម ជំនួយប្រព័ន្ធ ការពាររាងកាយ បង្កើនចំនួន គ្រាប់ឈាមស បន្ថយជាតិស្ករ និង ខ្លាញ់ក្នុងឈាម និង ការពារខ្លាញ់ ក្នុងថ្លើម ។
៥- កន្ទួតព្រៃ
ឱសថធម្មជាតិ ដូចជាកន្ទួតព្រៃ នេះសម្បូរទៅ ដោយវីតាមីន C ច្រើនជាង ផ្លែប៉ោម រហូតដល់ទៅ ១៦០ ដង ។ ប្រសិនបើយើង ទទួលទានលេង ជំនួសស្ករគ្រាប់ នឹងជួយឱ្យ សុខភាពរួចផុត ពីរោគថ្លើមប្រភេទ B និង រោគមហារីកថ្លើម ។ ជាពិសេស វីតាមីន C ដែលមានក្នុង ផ្លែកន្ទួតព្រៃ នឹងមិនរលាយដូច ក្នុងផ្លែឈើ ផ្សេងឡើយ ទោះជាយកទៅ ឆឹងស្ករ ក្លាស្សេ ឬ អប់ឱ្យស្ងួតក្តី ៕

ផឹកទឹកសណ្តែក
ទឹកសណ្តែក សម្បូរទៅដោយ សារធាតុ អៃសូហ្វវ៉ានូ និង ហ្វៃតូអេស្ត្រូចេន ទើបវាមាន គុណ សម្បត្តិការពារ និង បន្ថយការប្រឈម នៃជំងឺមហារីក ។
* មហារីក សុដន់ : លទ្ធផលនៃការ ស្រាវជ្រាវពី សាកលវិទ្យាល័យ ចនហប់ហ្គិន និង សាកលវិទ្យាល័យ ចចថោន សហរដ្ឋអាមេរិក បានឱ្យដឹងថា ស្ត្រីដែល ទទួលទាន ផលិតផលធ្វើពី ទឹកសណ្តែកសៀង ជាប្រចាំនឹងជួយ បន្ថយការ ប្រឈម ពីជំងឺ មហារីក សុដន់ ។
* មហារីក សន្ទះស្រោបស្បូន : ការសិក្សា ទៅលើស្ត្រី ជនជាតិចិន នៅស៊ាងហៃ បានរកឃើញថា ការទទួលទាន អាហារដែល ធ្វើអំពី សណ្តែកសៀង ជាប្រចាំនឹងជួយ បន្ថយការ ប្រឈមការកើត មហារីកស្បូន រីកខុសកន្លែង ។
* មហារីក ពោះវៀនធំ : ការស្រាវជ្រាវថ្មី ដែលបាន បោះពុម្ពផ្សាយ ក្នុងទស្សនាវដ្តី The Journal of Nutrition បានរាយការណ៍ មកថា ទឹកសណ្តែក មានសារធាតុ គ្លុយខូស៊ីលសឺរ៉ាម៉ៃ (Glucosylceramide) ដែលអាចជួយ ទប់ស្កាត់មហារីក ពោះ វៀនធំ ។
* មហារីក ក្រពេញប្រូស្តាត : ថ្មីៗនេះ មហាវិទ្យាល័យ ពេទ្យសត្វ ខូឡូរ៉ាដូ បានរកឃើញថា ការទទួលទាន សណ្តែកសៀង ជួយទប់ស្កាត់ ការកើត មហារីក ក្រពេញប្រូស្តាត ។
* មហារីកសួត : លទ្ធផលនៃ ការសិក្សារបស់ វិទ្យាស្ថាន មហារីកជាតិ ក្រុងតូក្យូ ប្រទេសជប៉ុន បានរកឃើញថា ការទទួលទាន ផលិតផល ពីទឹកសណ្តែក ជួយបន្ថយ មហារីកសួត ចំពោះបុរសជប៉ុន ៕

ស្រ្តីគួរតែញ៉ាំទឹកឃ្មុំ
ស្រ្តីក្នុងពេល មករដូវ ទទួលទាន ទឹកឃ្មុំ មិនត្រឹមតែជួយ កាត់បន្ថយអាការះ កើតឡើង ដោយសារ ឈាមរដូវនោះទេ តែវាក៏អាចជួយ ដល់សុខភាព ផងដែរ ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ របស់ទឹកឃ្មុំ ក្នុងពេលមានរដូវ ។
បន្ថយការឈឺរពោះ
ទោះបីការ ឈឺរពោះ ពេលមករដូវ គឺជាអាការះ បែបធម្មជាតិ ប៉ុន្តែពេលខ្លះវាអាច ធ្វើឧ្យបងប្អូនស្រ្តី ស្ទើរមិនអាចទ្រាំបាន ។ អ្នកជំនាញការ ផ្នែកសម្ភពជនជាតិ អាមេរិកម្នាក់ បានណែរនាំថា រៀងរាល់មុនពេល ចូលគេង ស្រ្តីគួរតែទទួលទាន ទឹកដោះ គោក្តៅ មួយកែវ ដែលមានលាយ ទឹកឃ្មុំមួយស្លាបព្រា ដូច្នេះវានឹងជួយ កាត់បន្ថយ ឬបំបាត់ការ ឈឺរចាប់ ទាំងស្រុងក៏មាន ។
បើតាមការពិសោធ ឧ្យដឹងថា ទឹកឃ្មុំគឺជាប្រភេទ ជាតិបំប៉នធម្មជាតិ មានភាពជាកណ្តាល និងមានប្រយោជន៍ ដល់សួតពោះវាន ។ ទឹកឃ្មុំមានសារជាតិ វីតាមីន ជាតិរ៉ែ និងសមសធាតុស្ករ អាចដុតថាមពល ក្នុងរាងកាយ ទន្ទឹមនិងនេះ វាក៏ជួយសំ អាតជាតិពល ក្នុងរាងកាយធ្វើឧ្យ រាងកាយជាសះស្បើយ បន្ទាប់ពីមានការ ខូចខាតប្រព័ន្ធ បញ្ចេញជាតិពល ។ វាក៏ជួយព្យាបាល អាការះទល់លាមក ជួយធ្វើឧ្យមាន តុលភាពចរន្ធឈាម ក្រៅពីនេះ ទឹកឃ្មុំក៏ជួយបន្ថយ ការឈឺរចាប់ដ៏ មានប្រសិទ្ធិភាព។
នៅក្នុងទឹកដោះគោ មានផ្ទុកជាតិប៉ូតាស្យូម ហើយក្នុងទឹកឃ្មុំ ក៏សម្បូរម៉ាញ៉េស្យូម ដែលទាំងពីនេះ អាចបន្ថយការឈឺរចាប់ ពេលមានរដូវ ទប់ស្កាត់ការ រលាកឆ្លងជំងឺ និងបន្ថយការ ហូរឈាម ។
រក្សាកំដៅ
ទឹកឃ្មុំមានចរឹកក្តៅ អាចចៀសវាងផល ប៉ះពាល់ដោយសារ អាវយវះសើម និងត្រជាក់ ។ ប៉ុន្តែនៅពេលមករដូវ ស្រ្តីមិនគួរហែលទឹក ឬអង្គុយក្នុងទី សើមត្រជាក់ ឬកន្លែងមានខ្យល់ និងជាតិសំណើមច្រើន ។ ម្យ៉ាងទៀតមិនគួរ ងួតទឹក ត្រជាក់នោះដែរ ដើម្បីចៀសវាង បញ្ហាច្រមូកច្រមល ឈាមរដូវ ។
គួរយកចិត្តទុកដាក់ ពេលប្រើទឹកឃ្មុំ
មិនត្រូវលាយទឹកឃ្មុំ ជាមួយទឹកក្តៅ ឬដាំទឹកឃ្មុំ ក្នុងកំដៅខ្ពស់ ព្រោះថាកំដៅអាច បំផ្លាញសារជាតិ បំប៉នក្នុងទឹកឃ្មុំ ធ្វើឧ្យគុណប្រយោជន៍ របស់វាបាត់បង់ ។ ដូច្នេះល្អបំផុត គឺគួរប្រើទឹកឃ្មុំ ជាមួយទឹកក្តៅ ក្រោម 40oC ឬលាយទឹកឃ្មុំ ជាមួយទឹកពុះ ត្រជាក់ក៏បាន ។ ជាពិសេសរដូវក្តៅ យើងអាចលាយទឹកឃ្មុំ ជាមួយទឹកពុះ ត្រជាក់ទទួលទាន នឹងអាចជួយកំចាត់ ភាពក្តៅក្នុងរាងកាយ ។ នេះគឺជាភេសជ្ជះ មានចរឹកត្រជាក់ ការពារសុខភាព បានល្អ ៕

មហារីកសុដន់
ការបរិភោគ បន្លែឱ្យបាន ច្រើនដូចជា ការ៉ុត ប៊្រូខូលី ស្ពៃក្តោប និង បន្លែបៃតង ផ្សេងទៀត អាចនឹងជួយ កាត់បន្ថយ គ្រោះថ្នាក់ មហារីកសុដន់ ពិសេស មហារីកសុដន់ ប្រភេទកាចសាហាវ ដែលច្រើនកើត លើស្ត្រីអាមេរិក ដើមកំណើត អាហ្វ្រិក ។ នេះ បើយោងតាម ការស្រាវជ្រាវ ដ៏ធំមួយដែល ចេញផ្សាយ លទ្ធផល កាលពី ពេលថ្មីៗនេះ ។
បើយោងតាម មជ្ឈមណ្ឌល ត្រួតពិនិត្យ និង ទប់ស្កាត់ជំងឺ បានឱ្យដឹងថា មហារីកសុដន់ គឺជាជំងឺ ប្រហារជីវិត លំដាប់លេខពីរ សម្រាប់ស្ត្រី អាមេរិក ទាំងស្បែកខ្មៅ និង ស្បែកស ។ គេប៉ាន់ប្រមាណថា ស្ត្រីអាមេរិកម្នាក់ ក្នុងចំណោម ៨ នាក់ កើតរោគ នេះនៅដំណាក់ កាលណាមួយ នៃជីវិតរបស់ ពួកគេ ទោះជាកត្តាអាយុ តំណពូជ និង បរិស្ថាន រួមចំណែកធ្វើឱ្យ ការប្រឈមនឹង រោគនេះកើនឡើង ក៏ដោយ ។
អ្នកស្រី ប៊ូកស៍ និង សហការីចង់ ដឹងឱ្យច្បាស់ថា តើផ្លែឈើ និង បន្លែ ផ្តល់ អត្ថប្រយោជន៍ ចំពោះស្ត្រីដែល តែងបរិភោគវា ឬអត់ ពិសេសចង់ដឹងថា តើអាចមាន ប្រសិទ្ធភាព ជួយទប់ស្កាត់ រោគកាចសាហាវ នេះបានឬទេ ?
ក្រុមការងារ អ្នកស្រីបានធ្វើការ តាមដាន ចំណីអាហារ និង សុខភាពរបស់ ស្ត្រីអាមេរិកាំង ស្បែកខ្មៅ ចំនួន ៥០.០០០ នាក់ នៅជុំវិញ សហរដ្ឋអាមេរិក ដោយចំណាយពេល រហូតដល់ទៅ ១២ ឆ្នាំ ។ ក្នុងអំឡុងពេលនេះ ស្ត្រីចំនួន ១.៣០០ នាក់ បាន កើតរោគ មហារីកសុដន់ ។
ទោះបីជាយ៉ាងណា ក៏ដោយ អ្នកស្រាវជ្រាវ បានរកឃើញថា ស្ត្រីបរិភោគបន្លែ យ៉ាងតិចពីរដង ក្នុងមួយថ្ងៃ មានអត្រាកើតរោគ មហារីកសុដន់ ៤០ ភាគរយ តិចជាងស្ត្រីទាំងឡាយ ដែលបរិភោគបន្លែ តិចជាង ៤ ដង ក្នុងមួយសប្តាហ៍ ។
លើសពីនេះទៀត អ្នកស្រាវជ្រាវបាន រកឃើញ ប្រភេទបន្លែ មួយចំនួនដែលមាន ប្រសិទ្ធភាពកាត់បន្ថយ រោគមហារីកសុដន់ គ្រប់ប្រភេទ ដែលក្នុងនោះ រួមមាន ប៊្រូខូលី បន្លែបៃតង ស្ពៃក្តោប និង ការ៉ុត ។ ឧទាហរណ៍ ស្ត្រីដែលបរិភោគ ការ៉ុតយ៉ាងតិច បីដង ក្នុងមួយសប្តាហ៍ មានអត្រាគ្រោះថ្នាក់ ក្នុងការកើតរោគ មហារីកសុដន់ ១៧ ភាគរយ ទាបជាងស្ត្រី ដែលហូបការ៉ុត តិចជាងម្តង ក្នុងមួយខែ ។
អ្នកស្រី ប៊ូកស៍ បាននិយាយថា “វាប្រាកដ ណាស់ថា បន្ថែមពីលើ អត្ថប្រយោជន៍ សក្តានុពល ក្នុងការប្រឆាំងរោគ មហារីកសុដន់ ការបរិភោគបន្លែច្រើន អាចនាំឱ្យទទួល បានផលប្រយោជន៍ ខាងសុខភាព ជាច្រើនទៀត ដូចជាកាត់បន្ថយ ជំងឺបេះដូង ជាដើម ។ ដូច្នេះពួកយើង ណែនាំឱ្យស្ត្រី ទាំងឡាយព្យាយាម បង្កើនការបរិភោគបន្លែ ជារៀងរាល់ថ្ងៃ” ៕

អង្ករសំរូប
ក្រៅពីជា ប្រភេទអាហារ ដែលសម្បូរ ទៅដោយ សារជាតិអាហារ ជួយការពារ រោគទឹកនោមផ្អែម មហារីក រោគភ្លេចភ្លាំង និង រោគជាច្រើនទៀត ហើយនោះ អង្ករសម្រូប ក៏ជាអាហារ ពិសេសសម្រាប់ សុភាពស្ត្រី ចង់សម្រកទម្ងន់ ទៀតផង ។ នៅក្នុង អង្ករសម្រូប សម្បូរទៅដោយ ប៉ូតាស្យូម ដែលជាសារជាតិ អាហារដ៏សំខាន់ ជួយភ្ញោចឱ្យ រាងកាយបណ្តេញ សារជាតិពុល និងវត្ថុស្មោគគ្រោក ផ្សេងៗចេញពី រាងកាយ ។ ដូច្នេះក្រោយពេល គ្មានជាតិពុល សេសសល់នៅក្នុ ងរាងកាយ ទើបធ្វើ ឱ្យមុខ មាត់ស្រស់ស្រាយ មានសុខភាពល្អ ចេញមកពីក្នុង រាងកាយពិតៗ ។ ពិសេសជាងនេះ ទៅទៀត ជួយពន្យារអាយុ សាច់ដុំមិនឱ្យ ឆាប់ស្វិត រីឯស្នាមជ្រីវជ្រួញ ក៏មិនហ៊ានមក យាយីផងដែរ ៕
អាហារសំរាប់ ជំនួយឈាម
បើសិនលោកអ្នក មានអារម្មណ៍ អស់កម្លាំង ល្ហិតល្ហៃ ញឹកញាប់ ព្រោះតែឈាម មិនសូវមាន សុខភាពល្អនោះ គួរយកចិត្ត ទុកដាក់ ទទួលទានអាហារ ដែលសម្បូរ ទៅដោយធាតុដែក ឱ្យបានច្រើន ។
អាហារដែល សម្បូរទៅដោយ ធាតុដែក មានច្រើនដូចជា សាច់ក្រហម ងាវ ឈាមជ្រូក ថ្លើម ស៊ុតក្រហម ស្លឹកបាស សណ្តែកក្រហម ផ្លែព្រូន ល្ង និង ម្ទេសប្លោក ។
ក្រៅពីនេះអាហារ ដែលត្រូវបរិភោគ បន្ទាប់បន្សំមកទៀត គឺជាប្រភេទ ហ្វូឡេត ដែលសម្បូរច្រើន ក្នុងសាច់ក្រហម ស្ពៃប៊្រូខូលី ទំពាំងបារាំង ទឹកក្រូចស្រស់ និង ប្រភេទវីតាមីន B6 ដែលមានក្នុង អង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។ ក្រៅពី នេះ ត្រូវជ្រើសរើស បរិភោគប្រភេទ វីតាមីន C សម្បូរក្នុង ម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ និង អាហារប្រភេទ ទង់ដែងមាន ដូចជា ថ្លើម តៅហ៊ូរឹង គ្រាប់ផ្កាឈូករ័ត្ន ស្ករសូកូឡា និង ប្រូតេអ៊ីន ដែលសម្បូរ ក្នុងសាច់ សត្វនានា ។
ការបរិភោគ អាហារទាំងនេះ ឱ្យបានញឹកញាប់ នឹងធ្វើឱ្យឈាម មានសុខភាពល្អ ប្រាសចាកពីជំងឺ ទាំងពួង និងធ្វើឱ្យរាងកាយ មានសុខភាពល្អ ទៀតផង ៕

ផឹកកាហ្វេ លាយជាមួយស្ករ
មនុស្សជាច្រើន ផឹកកាហ្វេ ជារៀងរាល់ព្រឹក មុនពេល ចាប់ផ្តើមធ្វើការ របស់គេ ប៉ុន្តែការ ស្រាវជ្រាវថ្មី មួយបានបង្ហាញថា កាហ្វេនឹងផ្តល់ អត្ថប្រយោជន៍ កាន់តែច្រើន ថែមទៀត ចំពោះខួរក្បាល ប្រសិនបើគេផឹកវា លាយជាមួយស្ករ ។
អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ បាសេឡូណា ក្នុងប្រទេស អេស្ប៉ាញ បានរកឃើញថា ការផឹកកាហ្វេ និង ស្ករ នៅពេលតែមួយ ជួយជំរុញ សមត្ថភាព របស់ខួរក្បាល ច្រើនជាង ការផឹកកាហ្វេ ឬផឹកទឹក ដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះ អ្នក ស្រាវជ្រាវជឿជាក់ថា ទាំងកាហ្វេ និង ស្ករ បង្កើនប្រសិទ្ធភាព ឱ្យគ្នាទៅវិញទៅមក ក្នុងការជំរុញ សមត្ថភាព ខួរក្បាល ដូចជា ការចងចាំ និង ការយកចិត្ត ទុកដាក់ ល្អជាងមុនជាដើម ។
លទ្ធផលនៃការ ស្រាវជ្រាវនេះ ទទួលបានពី ការស្កេន ខួរក្បាល នៃអ្នកស្ម័គ្រចិត្ត ដែលអ្នកស្រាវជ្រាវ បានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេ ផឹកកាហ្វេ លាយជាមួយស្ករ ផឹកកាហ្វេសុទ្ធ អត់មានលាយស្ករ និង ហូបស្ករ ឬ ផឹកទឹកស្ករ ។
លទ្ធផលដែលគេ បានចុះផ្សាយ នៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករ គឺជាវិធីដ៏ល្អបំផុត ដើម្បីត្រៀម ខួរក្បាល សម្រាប់ថ្ងៃដ៏ មមាញឹក នាពេលខាងមុខ ។
សម្រាប់អ្នក ផឹកកាហ្វេ ដែលមិនចូលចិត្ត ផឹកជាមួយស្ករ ក៏ទទួលបាន អត្ថប្រយោជន៍ ដូចគ្នាដែរ ប្រសិនបើគេ ហូបអាហារ ដែលមាន សារធាតុស្ករ ពេលផឹកកាហ្វេ ។
យោងតាម សមាគមកាហ្វេ របស់អង់គ្លេស បានឱ្យដឹងថា ប្រជាជនអង់គ្លេស ផឹកកាហ្វេ ប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃ ដែលអ្នកផឹកកាហ្វេ ជាងពាក់កណ្តាល តែងលាយ ជាមួយស្ករ នៅពេលផឹក ។
គេធ្លាប់បាន ដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករ ជំរុញសមត្ថភាព ខួរក្បាល ហើយអាចការពា រភាពងងុយដេក និង ភាពហត់នឿយ ។
ការសិក្សាមុនៗ ថែមទាំងបាន អះអាងថា ការផឹកកាហ្វេ បីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតរោគភ្លេច ការចងចាំ បានយ៉ាងច្រើន គួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បាន ដឹងដែរថា សារធាតុគ្លុយកូស ដែលជា ស្ករមួយប្រភេទ គឺជាថាម ពលចម្បង ដែលកោសិកា ខួរក្បាលត្រូវការ ដើម្បីឱ្យបំពេញ មុខងារបានល្អ ។
អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការស្រាវជ្រាវ បង្ហាញថា ខួរក្បាលបំពេញ មុខងារកាន់តែ មានប្រសិទ្ធភាព នៅពេល ជាតិកាហ្វេអ៊ីន លាយឡំជាមួយ ជាតិស្ករ ។
បណ្ឌិត ហ្សូសេប សេរ៉ា ហ្គ្រាប៊ូឡូសា ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវ បាននិយាយថា “សារធាតុ ទាំងពីរនេះ ជំរុញសមត្ថភាព ខួរក្បាល ដោយបង្កើន ប្រសិទ្ធភាពនៃ ផ្នែកចំនួនពីរ នៃខួរក្បាលដែល គ្រប់គ្រងលើ ការយកចិត្តទុកដាក់ និង ការចងចាំ” ៕

ដកដង្ហើម បានត្រឹមត្រូវ
អ្នកខ្លះ មានទម្លាប់ ដកដង្ហើមខ្លីៗ ដោយត្រង់ពោះ មិនសូវមាន ចលនា ។ ការដែលដក ដង្ហើមខ្លីៗពេក នឹងធ្វើឱ្យ រាងកាយ ទទួលបាន អុកស៊ីហ្សែនតិច ហើយបញ្ចេញ ការបោន អុកស៊ីហ្សែន ក៏តិច ទៅតាមនោះដែរ ។ ប្រការនេះបង្ក ឱ្យការរត់របស់ ឈាមលឿនពេក ហើយនៅពេល កើតអាការបែបនេះ យូរៗទៅវានឹង ធ្វើឱ្យកើតអាការ លើសឈាម ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ។ នៅពេលកើត អាការរោគ លើសឈាម រោគពាក់ព័ន្ធ ផ្សេងៗក៏តែង ចូលមកលុកលុយ បន្ថែមទៀតដែរ ដូចជារោគ បេះដូង រោគទឹកនោមផ្អែម និង សរសៃឈាម ចុះខ្សោយជាដើម ។
ការដកដង្ហើម ដែលត្រឹមត្រូវ គឺដកដង្ហើមបែប ទារក ដែលតម្រូវឱ្យ ដកដង្ហើមតាមច្រមុះ មាត់ត្រូវបិទជិត និង មិនខាំធ្មេញ ។ ពេលដកដង្ហើមចូល ពោះត្រូវប៉ោង ត្រូវឱ្យដើមទ្រូង ពង្រីកបន្តិចបន្តួច ហើយនៅពេល ដកដង្ហើមចេញ ពោះត្រូវផតចុះ និង បរិវេណដើមទ្រូង ផតចុះមក ដូចដើមរិញ ។
កត្តាដែលត្រូវ ចៀសវាង គឺមិនត្រូវដកដង្ហើម តាមមាត់ឡើយ ព្រោះនាំឱ្យមាន បញ្ហាដល់ធ្មេញ និង បង្កឱ្យកើត អាការដេកស្រមុក ៕

អាហារ កាត់បន្ថយ ការស្រមុក
ប្រសិនបើអ្នក ជាមនុស្សដែល មានបញ្ហា ដេកស្រមុក អាហារខាងក្រោមនេះ អាចជួយអ្នកបាន ៖
១-ម្ទេសខ្មាំង
សារធាតុ ខេបសៃស៊ីន ក្នុងម្ទេស គឺជាឱសថ ដ៏វិសេសមួយ ដែលជួយកាត់បន្ថយ ដំណើររួមចូល នៃសាច់ដុំជុំវិញ បំពង់ខ្យល់ ធ្វើឱ្យផ្លូវដង្ហើម ស្រឡះល្អ កាត់បន្ថយបញ្ហា ក្នុងប្រព័ន្ធដង្ហើម ។
២-ភេសជ្ជៈ ក្តៅឧណ្ហៗ
ប្រសិនបើយើង បានផឹកទឹកក្តៅ ឧណ្ហៗមួយកែវ មុនចូលដេក វានឹងជួយឱ្យ ដេកលក់ស្រួល ។ ប៉ុន្តែទឹកធម្មតា មិនទាន់ មានប្រសិទ្ធភាព គ្រប់គ្រាន់នៅឡើយទេ យកល្អគឺផឹក ទឹកក្តៅឧណ្ហៗ លាយទឹកឃ្មុំ ទឹកដោះគោ ឆុងក្តៅឧណ្ហៗ ឬទឹកឱសថ បុរាណ ក្តៅឧណ្ហៗ ទើបជា ការប្រសើរ ។
៣-ខ្ទឹមក្រហម
ខ្ទឹមក្រហម មិនគ្រាន់តែជាថ្នាំ ដ៏ល្អរបស់អ្នក ដែលមានខ្លាញ់ ក្នុងសរសៃឈាម ប៉ុណ្ណោះទេ ថែមទាំងជួយ បំបាត់ផ្តាសាយ ជួយឱ្យបំពង់-ក មានសំណើម ប្រព័ន្ធដង្ហើម ធ្វើការបានល្អ ។ ដើម្បីទទួល ប្រយោជន៍ ពីខ្ទឹមក្រហម មិនចាំបាច់ យកមក ទទួល ទានតែមួយមុខ នោះទេ យើងអាចយកមក ញីឱ្យភាយ ចេញប្រេង រួចយកមកហិត ក៏ទទួលបាន ប្រសិទ្ធភាព មិនចាញ់គ្នាដែរ ។
៤-ខ្ញី
បើអ្នកមិនចូលចិត្ត ទទួលទានខ្ញី ស្រស់ទេ ត្រូវដំខ្ញីចាស់ឱ្យបែក រួចដាក់ ស្ងោរក្នុងទឹកក្តៅ ដាក់ស្ករចូលបន្តិច នោះអ្នកនឹងបាន ទឹកខ្ញីក្តៅៗ ដែលមាន ប្រសិទ្ធភាព ក្នុងការសម្រួល ប្រព័ន្ធដង្ហើម ឱ្យដំណើរការ បានស្រួល ។
៥-ជីរលីងលាក់
ជីរលីងលាក់ មានឥទ្ធិពលបំបាត់ ផ្តាសាយ ព្យាបាលអាការ រលាកបំពង់ខ្យល់ ជួយឱ្យប្រព័ន្ធដង្ហើម ដំណើរការល្អ ដែលអាចជួយឱ្យអ្នក ដេកលក់ស្កប់ស្កល់ គ្មានសំឡេងស្រមុក ៕
ទឹកផ្លែទទឹម
យោងតាមការស្រាវជ្រាវបានបង្ហាញថា ទឹកផ្លែទទឹម អាចជួយបន្ថយការរីករាលដាលជម្ងឺមហារីកបាន។ បណ្តាអ្នកវិទ្យាសាស្រ្តបានរកឃើញធាតុមួយចំនួននៅក្នុងទឹកផ្លែទទឹមដែលអាចបញ្ឈប់ចលនារបស់កោសិកាមហារីកហើយធ្វើឲ្យចុះខ្សោយកម្លាំងស្រូបទាញរបស់វាចំពោះសញ្ញាគីមីទាំងឡាយដែលធ្វើឲ្យវា (កោសិកាមហារីក) រីករាលដាលបាន។ពួកគេបានរកឃើញថា ធាតុនៅក្នុងទឹកផ្លែទទឹមមានដូចជាអាស៊ីដខ្លាញ់ ជួយកាត់បន្ថយការរីករាលដាលជម្ងឺរាប់ចាប់ពីមហារីកប្រូស្តាតទៅដល់មហារីកឆ្អឹង។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសង្ឃឹមថា ផ្លែឈើនេះក៏មានឥទ្ធិពលប្រហាក់ប្រហែលគ្នានេះលើប្រភេទជម្ងឺមហារីកដ៏ទៃទៀតដែរ។ការស្រាវជ្រាវលើកមុនដែលបានអះអាងថាទឹកផ្លែទទឹមអាចបន្ថយជម្ងឺបាននោះហាក់មានភាពចំរោងចំរាស់ខណៈដែលក្រុមអ្នកស្រាវជ្រាវ UCLA មិនបានបញ្ជាក់និយមន័យតាមយន្តការជីវសាស្រ្តនៅពីក្រោយឥទ្ធិពលរបស់វា។
កាលពីខែកញ្ញាឆ្នាំនេះ គណកម្មការពាណិជ្ជកម្មរដ្ឋាភិបាលសហព័ន្ធអាមេរិកបានកាត់ទោសលើក្រុមហ៊ុនផលិតទឹកផ្លែទទឹមឈ្មោះPom Wonderfulដែលបានផ្តល់ទឹកកែឆ្នៃរួចឲ្យទៅក្រុមអ្នកស្រាវជ្រាវនាំឲ្យមានការអះអាងភ័ណ្ឌច្រឡំលើផលប្រយោជន៍សុខភាពរបស់វា។តែបើតាមអ្នកស្រាវជ្រាវចុងក្រោយបំផុតនេះបាននិយាយថា ពួកគេបានគូសបញ្ជាក់យ៉ាងច្បាស់ពីធាតុដ៏មានប្រយោជន៍ដែលអាចប្រឆាំងទៅនឹងភាពជាប់ស្អិតជាមួយកោសិកានិងការហូរច្រោះ។
នៅក្នុងការធ្វើបទបង្ហាញនៃការរកឃើញនេះនៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០របស់ American Society of Cell Biology វេជ្ជបណ្ឌិតម៉ានូអេលឡា ម៉ាទីន្រ ហ្គីនបាននិយាយថា៖នេះពិតជាការរំភើបរីករាយបំផុតដ្បិតពួកយើងក្នុងពេលនេះអាចសំគាល់បាននូវធាតុពិតប្រាកដរបស់ទឹកផ្លែទទឹមដែលអាចកែលំអរនូវមុខងាររបស់វាព្រមទាំងធ្វើឲ្យវាកាន់តែមានប្រសិទ្ថិភាពក្នុងការការពារប្រឆាំងនឹងជម្ងឺមហារីក ៕
ទឹកដោះម្តាយ
ព្រហស្បតិ, 23 ធ្នូ 2010
ទារកដែល ទើបនឹងកើត អាចឆ្លងមេរោគ ឬ ងាយរងនឹង ជំងឺតម្កាត់ យ៉ាងងាយបំផុត ប៉ុន្តែប្រព័ន្ធ ការពាររាងកាយ របស់គេ មានការវិវឌ្ឍ ទៅមុខជារឿយៗ ។ ក្រៅពីនេះ ការបង្កើត បរិស្ថានជុំវិញ បានល្អ បូករួមទាំងការ ផ្តល់ ចំណីអាហារ បានសមរម្យ តាំងពីដំបូងទី គឺជាកត្តាមួយ សំខាន់បំផុត ។
ប្រព័ន្ធការពារ រាងកាយ បានរឹងមាំ ឬ បានសមរម្យ វាជួយការពារ កូនតូច ឱ្យចៀសផុត ពីរោគា និង បាក់តេរីផ្សេងៗ ។ ជាធម្មតា ពេលទារក នៅក្នុងគភ៌ ទារកទទួលបាន ប្រព័ន្ធការពារ តាមធម្មជាតិ ពីម្តាយរបស់គេ ។ ឧទាហរណ៍ ដូចជា ទារកទទួល បាន អង់ទីគ័រ ដែលជាប្រូតេអ៊ីន មួយប្រភេទ ដែលរាងកាយ ជាអ្នកផលិតឡើង ។ ប្រូតេអ៊ីននេះ ត្រូវបានបញ្ជូនតាម ចរន្តឈាមពីម្តាយ ទៅឱ្យទារក តែទាំងអស់នេះ វាគ្រាន់តែជាការ ជួយឱ្យកូនតូច បានទទួល ប្រព័ន្ធការពារ ជាបណ្តោះអាសន្ន ក្នុងរយៈ ពេលតែ ៦ ខែប៉ុណ្ណោះ ។
ទឹកដោះម្តាយ ជួយបង្កើន ប្រព័ន្ធការពារ ដ៏រឹងមាំតាមធម្មជាតិ ដល់ទារកភ្លាមៗ ក្រោយពេល សម្រាលហើយភ្លាម ។ ការវិវឌ្ឍនៃប្រព័ន្ធ ការពាររាងកាយ ចំពោះទារក ដែលទើបនឹង សម្រាល នឹងត្រូវបានបង្កើតជា ប្រព័ន្ធការពាររោគ ដែលសារជាតិនេះ មានច្រើនបំផុត នៅក្នុង ទឹកដោះមាតា ។
ការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ទឹកដោះម្តាយ ជួយបង្កើតបន្ថែម ភាពរឹងមាំដល់ ប្រព័ន្ធការពារ រាងកាយកូនតូច ។ កុមារដែលទទួល បានទឹកដោះម្តាយ ត្រូវគេរកឃើញ ថែមទៀតថា មានអត្រាឆ្លងរោគ នៅក្នុងប្រព័ន្ធ រំលាយអាហារ ប្រព័ន្ធដកដង្ហើម និង កើតរោគចាញ់ អាកាសធាតុ ក្នុងកម្រិតមួយ ទាបបំផុត ។
ពិសេសជាងនេះ ទៅទៀត វាជួយជំរុញ ការវិវឌ្ឍនៃ ប្រព័ន្ធការពាររោគ ក្នុងប្រព័ន្ធ រំលាយអាហារ មានតួនាទីផលិត និង រក្សាទុកកោសិកា ប្រឆាំងមេរោគ អាចទប់ស្កាត់ មេរោគដែលឆ្លង ចូលទៅក្នុង ពោះវៀន ៕

Subscribe to:
Posts (Atom)